មន្ត្រីនគរបាលទេសចរណ៍ត្រូវបន្តពង្រឹងនិងសហការផ្តល់សេវានិងសន្តិសេុខដល់ភ្ញៀវទេសចរ

0

បន្ទាយមានជ័យ៖ មន្ត្រីថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលទេសចរណ៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំអោយមន្ត្រីនគរបាលទេសចរណ៍ត្រូវបន្តពង្រឹងនិងសហការផ្តល់សេវានិងសន្តិសេុខដល់ភ្ញៀវទេសចរ។
ថ្លែងដូច្នេះកាលពីព្រឹកថ្ងៃទី០៨ខែមេសាឆ្នាំ២០២២ នៅសាលប្រជុំនៃអគារត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពនគរបាលទេសចរណ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
លោកវរសេនីយ៍ទោជា ប៊ុនណា អនុប្រធានអង្គភាពនគរបាលទេសចរណ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានលើករបាយការណ៍សង្ខេបនៃអង្គភាពមានឋាន:ស្មើការិយាល័យ ដែលបង្កើតនិងដំណើការពីឆ្នាំ២០១៨ មកនេះ ហើយបច្ចុប្បន្នបានទទួលបន្ទប់ការិយាល័យធ្វើការមួយនៅទីស្នាក់ការថ្មីត្រួតពិនិត្យពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតផងដែរ ។
ក្នុងនោះ បានលើកឡើងពីតូនាទីភារកិច្ចនិងលទ្ធផលការងារសម្រេចបាន ទាក់ទិនជំនាញខ្លួនដូចជាទេសចររងគ្រោះដោយបទ្ទហេតុ២៥លើក,ទេសចររងគ្រោះដោយបទល្មើស៨៩លើក ,ទេសចរប្រព្រឹត្តបទល្មើស ១៥ករណី ,ការងារទទួលពាក្យបណ្តឹង១៦៨ករណី,ការងារដោះស្រាយចំនួន១៤៩ករណី ដោះស្រាយពាក្យបណ្តឹងចំនួន១៨ករណី ស្រាវជ្រាវរកឃើញបហរគល់អោយម្ចាសើវិញចំនួន៦៨ករណី,ចេញលិខិតបញ្ជាក់៤០ករណី,បញ្ជូនទៅតុលាការ៣ករណីនិងអប់រំ២០លើក ។
អនុប្រធានបុគ្គលិកនៃនាយកដ្ឋាននេះបានអានប្រកាសក្រសួងមហាផ្ទៃចុះហត្ថលេខាដោយសម្តេចក្រឡាហោមស ខេង ដោយបានបញ្ជាក់ថា : អង្គភាពនគរបាលទេសចរណ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានត្រូវកែសម្រួលតួនាទី ភារកិច្ចមន្ត្រីថ្នាក់ដឹកនាំ។ ក្នុងនោះលោកវរសេនីយ៍ឯក កៅ ស័រ ប្រធានចាស់បានឡើងទៅអនុប្រធាននាយកដ្ឋាន ។
ហើយបានប្រកាសតែងតាំងលោកវរសេនីយ៍ទោជី កុសលឡើងប្រធានថ្មី អង្គភាពនគរបាលទេសចរណ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងលោកវរសេនីយ៍ត្រីហ៊ុន ច័ន្ទភារឹទ្ធ អនុប្រធាន។
លោកវរសេនីយ៍ទោជី កុសល បានឡើងថ្លែងអំណរគុណចំពោះថ្នាក់លើដែលបានផ្តល់ជំនឿទុកចិត្ត ប្រគល់តួនាទីដល់លោក ហើយប្តេជ្ញាចិត្តថានឹងខិតខំបំពេញការងារអោយកបានលទ្ធផលល្អនិងប្រកបដោយការទទួលខុសត្រូវ ។
ឧត្តមសេនីយ៍ឯករុន រ៍ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអបអរសាទរចំពោះមន្ត្រីដែលទទួលបានមុខដំណែងនិងតួនាទី ភារកិច្ចថ្មី ។លោកបានលើកឡើងពីប្រវត្តិបង្កើតស្ថាប័ននគរបាលទេសចរណ៍ ស្នាដៃនិងទិសដៅបន្ត។
ក្នុងនោះលោកតក្នុងត្តមសេនីយឯករុន រ៍ត្នវាសនា បានណែនាំអោយអោយមន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នៃអង្គភាពនគរបាលទេសចរណ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវបន្តពង្រឹងនិងសហការផ្តល់សេវានិងសន្តិសេុខដល់ភ្ញៀវទេសចរ។ពោលគឺត្រៀមបង្កលក្ខណ:ងាយស្រួលជូនភ្ញៀវទេសចរណ៍ដែលនឹងចេញ ចូលឡើងវិញក្រោយស្ថានភាពរីករាលដាលជម្ងឺកូវីដ១៩ បានធូរស្រាលនិងបញ្ចប់ ។
លោកបានណែនាំអោយពង្រឹងវិន័យការងារ រក្សាសាមគ្គីភាព ឯកភាព ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៏ វិជ្ជាជីវ: បង្កើនកិចចេចសហការនឹងអាជ្ញាធរមានសមត្ថកិច្ចក្នុងភូមិសាស្ត្រ សហប្រតិបត្តិជាមួយភាគីថៃនិងបរទេសនានា។
ចុងក្រោយ មានប្រគល់អំណោយរបស់អគ្គស្នងការនគរបាលជាតិដល់អង្គភាពនគរបាលទេសចរណ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនូវរថយន្តសឺរ៉ែន១គ្រឿង ម៉ូតូធំ២គ្រឿងនុងថវិការ៦លានរៀល ៕ដោយ៖ ឃឹន គន្ធា