ព្រៃវែង ៖ បែរចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាមនៅស្រុកពោមរក៏ ខេត្តព្រៃវែង បានបណ្តែតខ្លួនបង្អួតភ្នែកមហាជន ពិសេសមន្ត្រីជលផល ប៉ុន្តែមិនត្រូវបានរំខានមន្ត្រីជំនាញក្នុងការចុះបង្ក្រាបស្អីដែរ គឺចុះទៅប្រមូលលុយពីអ្នកចិញ្ចឹមត្រីឆ្តោគឺជាការស្រេច ផ្តើមចេញពីការចិញ្ចឹមត្រីឆ្តោបែបសេរីនេះឯងទើបធ្វើឲ្យបទល្មើសជលផលកើតមានពេញផ្ទៃបឹងតំបន់អតីតឡូត៏លេខ ៣.៤.៥.៦.៧ ដែលមានរបាំងព្រួលលាតសន្ធឹងកាត់ព្រែកសូម្បីតែប្រជាពលរដ្ឋបើកទូក កាណូតឆ្លងកាត់ ក៏មិនរួចផង ។
ចំណែកអស់លោកមន្ត្រីជលផលសង្កាត់ រហូតដល់ខណ្ឌរដ្ឋបាលាំជលផលខេត្តព្រៃវែង ចុះប្រមូលលុយរាប់ពាន់ដុល្លារក្នុងរបាំងព្រួល របស់សហគមន៍ ។ ប្រភពពីប្រជានេសាទត្រីលក្ខណះគ្រួសារនៅស្រុកពោមរក៏បានខ្សឹបឲ្យដឹងថា ប្រធានសហគមន៍ឡូត៏នេសាទលេខ៧ ត្រូវបានដំណើរការធ្វើអាជីវកម្មដាក់របាំងព្រួលមានយ៉ សម្រាប់រាកយកត្រីស្រដៀង១០អតីតក្រុមឡូត៏នេះកាលពីមិនទាន់កាត់រំសាយ ។ ប៉ុន្តែត្រូវបានបង់លុយថ្វាយជនលោកនាយខណ្ឌរដ្ឋបាលជលផលព្រៃវែង រាប់ពាន់ដុល្លារក្នុង១ឆ្នាំៗ ។
លុយដែលទទួលបានពីអតីតឡូត៏លេខ៧ ក្រោមលេសរបស់សហគមន៍នេះបានយកទៅចែករំលែកឲ្យលោកប្រធាននាយកដ្ឋានរដ្ឋបាលជលផលផងដែរ ។ ដោយឡែកសហគមន៍អភិវឌ្ឍន៍ឡូត៏ដទៃត្រូវបានជំនាញជលផលខេត្តព្រៃវែងហាមឃាត់ ឬ ចុះទៅបំផ្លាញចោលគ្មានសល់ ។ និយាយរួមបទល្មើសជលផលកើតមាននៅខេត្តព្រៃវែងសព្វថ្ងៃនេះបានផ្តល់ប្រយោជន៍ឲ្យមន្ត្រីជំនាញជលផលរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗ ។
រីឯមន្ត្រីជលផលនៃអធិការកិច្ចចតុមុខក៏បានសើមមាត់ផងដែរ ។ ពាក់ព័ន្ធនឹងបែរចិញ្ចឹមត្រីឆ្តោ រួមទាំងបទល្មើសឡុកស្បៃមុខខៀវ ក្នុងខេត្តព្រៃវែង កម្ពុជាថ្មីមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែងបានទេ រហូតមកទល់ពេលនេះ ៕ សីហា