មន្ត្រីថៃបានឲ្យដឹងថា ពេលនេះកំពុងប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ស្ទើតែទូទាំងប្រទេស ពលរដ្ឋកំពុងប្រឈមនឹងគ្រោះទឹកជំនន់ជាទ្រងទ្រាធំនាពេលខាងមុខ។ ពេលនេះមានខេត្តដល់ទៅ៣០ខេត្តនៅភាគខាងកើតប្រទេសថៃ កំពុងតែលិខលងដោយទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ទឹកតាមដងទន្លេនានាកើនឡើងខ្ពស់។
តាមប្រព័ពព័ត៌មានដែលទើបតែទទួលបាន មានអ្នកស្លាប់១០នាក់ហើយដោយទឹកជំនន់ ហើយពលរដ្ឋជាច្រើនកំពុងត្រូវកាត់ផ្តាច់នៅឯកោដោយទឹកជនកើនឡើង។ នៅទីក្រុងបាំងកក់ ក៏កំពុងប្រឈមនឹងគ្រោះទឹកជំនន់ក្នុងរដូវវស្សា ។ ចំណែកពលរដ្ឋរស់នៅតាមដងទន្លេ Chao Phraya កំពុងតែព្រួយបារម្ភពីទឹកជំនន់កើនឡើងយ៉ាងឆាប់រហ័ស អាចជនលិចនៅពេលដ៏ខ្លីខាងមុខ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយថៃបានប្រកាស់ថា អាចនឹងមានគ្រោះទឹកជំនន់ជាទ្រងទ្រាយធំដោយសារតែទឹកតាមដងទន្លេនៅភាគខាងជើងកំពុងតែចាក់កំហុកមកភាគកណ្តាល់នឹងមកដល់ទីក្រុងបាំងកក់។ ចាប់តាំងពីសប្តាហ៍កន្លងមកគ្រោះទឹកជំនន់បានជនលិចខេត្តចំនួន២៨ហើយនៅភាគខាងជើង បង្កផងបះពាលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋនៅទីនោះ។
មន្ត្រីថៃបានប្រកាសផងដែរថា ទឹកនៅដងទន្លេមេគុងកំពុងតែកើតឡើងខ្ពស់ ដោយសារតែទំនប់វារីអគ្គិសនី Jinghong របស់ប្រទេសចិន ។ ទំនប់ទឹកនោះនឹងបង្ករឲ្យមានគ្រោះទឹកជំនន់ បះពាល់ដល់ បណ្តាប្រទេសនៅតាមដងទន្លេមេគុង ក្នុងនោះមានប្រទេសថៃរងផងបះពាល់ខ្លាំងជាងគេ៕