មន្ទីរព័ត៌មាននិងមន្ទីរកិច្ចការនារីបាននាំយកអំណោយជូនអតីតយុទ្ធជនចំនួន០៤គ្រួសារដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តកំពង់ធំ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំនិងលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ធំ បាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន មកឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន០៤គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ស្ថិតនៅលើដីសម្បទានសង្គមកិច្ចនៅភូមិដងក្តារ ឃុំក្រយា  ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកស្រីស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី បានរាយការណ៍ថា អតីតយុទ្ធជនចំនួន០៤គ្រួសារដែលមានដីនិងមានជម្រកស្នាក់នៅសមរម្យនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងមានគ្រប់លក្ខខណ្ឌក្នុងការទទួលបានដីសម្បទានសង្គមកិច្ច បានអញ្ជើញមកចាប់ឆ្នោតទទួលយកក្បាលដីក្នុងមួយគ្រួសារមួយម៉ឺនប្រាំពាន់ម៉ែត្រការ៉េ និងផ្ទះមួយខ្នងដែលមានទំហំ០៧ម៉ែត្រគុណ ០៥ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ ២០២១កន្លងមកនេះ ប្រកបដោយភាពយុត្តិធម៌ ។

ឆ្លៀតក្នុងឱការនេះ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានមានប្រសាសន៍ថា បច្ចុប្បន្នគ្រួសារអតីតយុទ្ធជនទាំងអស់បានមករស់នៅនិងបង្កបង្កើនផលនៅលើដីសម្បទានសង្គមកិច្ចនិងផ្ទះបានគ្រប់ចំនួនរួចរាល់ហើយ តែបងប្អូននៅមានជួបផលលំបាកមួយចំនួនដូចជាប្រព័ន្ធផ្លូវនៅក្នុងភូមិ បញ្ហាអគ្គិសនី និងអណ្ដូងទឹកស្អាត មិនទាន់មានសម្រាប់ នៅឡើយ ហើយក្នុងរដូវវស្សានេះទីតាំងមួយចំនួនត្រូវលិចទឹកផងដែរ ។

ជាចុងក្រោយ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ តែងតែគិតគូរគ្រប់ពេលវេលាដល់ការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅទីនេះ ព្រមជាមួយនេះ សម្ដេចតេជោបានផ្តល់ផ្ទះសម្រាប់ជូនបងប្អូនស្នាក់នៅ និងដីធ្លីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត និងការផ្ដល់វ៉ាក់សាំង ជាអទិភាពដើម្បីការពារអាយុជីវិតមិនឲ្យឆ្លងមេរោគកូវីត-១៩ និងបានសំណូមពរឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសារត្រូវខិតខំការពារសុខភាពដោយអនុវត្តតាមវិធានការបីការពារនិងបីកុំ របស់សម្ដេចតេជោ នឹងខិតខំបង្កបង្កើនផលដោះស្រាយជីវភាពរស់នៅអោយបានល្អប្រសើរ ។

បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ បាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រិត្តបណ្ឌិត និងបានប្ដេជ្ញាចិត្តដាច់ខាតគាំទ្រសម្ដេចតេជោហ៊ុនសែន លុះអវសានជីវិត ព្រមទាំងខិតខំអភិវឌ្ឍលំនៅដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត ។ សូមអរគុណដល់លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី និងលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បាននាំយកនូវអំណោយនូវគ្រឿងឧបភោគបរិភោគមួយចំនួន មកឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន០៤គ្រួសារ បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារសូមប្រសិទ្ឋពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូននៅក្នុងពេលនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម  មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ប៊ិចេង១កញ្ចប់ ទឹកសុទ្ឋ១កេស និងទឹកផ្លែឈើ២កេស។