ខេត្តតាកែវ ៖ មានរថយន្តប្រភេទសាំងយ៉ុងដែលឈ្មួញយកមកកែឆ្នៃប្រើប្រាស់សម្រាប់ដឹកទំនិញសំពីងសំពោងមិនតិចគ្រឿងនោះទេដែលកំពុងចរាចរណ៍លើដងផ្លូវជាតិលេខ២មកពីព្រំដែនវៀតណាម។
បើទោះបីច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានរិតបណ្តឹងយ៉ាងណាក៏ដោយ នៅលើដងផ្លូវជាតិលេខ២ និង ផ្លូវជាតិលេខ៣ ទឹកដីខេត្តតាកែវ មានរថយន្តសាំងយ៉ុងមិនក្រោយពី៣០គ្រឿងនោះទេក្នុងមួយថ្ងៃៗដែលឈ្មួញប្រើប្រាស់ដឹកទំនិញផ្ទុកសំពីងសំពោងពីព្រំដែនវៀតណាមយកទៅចែកចាយបន្ត ហើយក៏ឆ្លងកាត់បានយ៉ាងរលូននៃកុងត្រូលត្រួតពិនិត្យប៉ូលីសចរាចរណ៍ខេត្តតាកែវមិនតិចកន្លែងផងដែរ។ ប្រភពបែកធ្លាយពីតៃកុងរថយន្តបានបញ្ជាក់ថា ខ្លួនបានបង់លុយជាប្រចាំខែទៅលោក ឆាយ សាវុធ ស្នងការរងនគរបាលខេត្តតាកែវ ទើបរថយន្តខ្លួនអាចផ្ទុកទំនិញសំពីងសំពោងលើដងផ្លូវដោយមិនខ្លាចប៉ូលីសចរាចរណ៍ចាប់ឃាត់។




































