នៅវេលាម៉ោង០១,៣០នាទី ថ្ងៃទី១៩មេសា២០២២មអ្នកសារព័ត៍មានថៃរាយការណ៍ថា កម្លាំងសមត្ថកិច្ចកងរយទាហានប្រាណទី១៣០២ សហការជាមួយ
កម្លាំងចំពោះកិច្ចទី១២ កងកម្លាំងបូរផា បានចាត់ក្រុមប្រតិបត្តិការល្បាត ដើម្បីឃ្លាំមើល នឹងទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់
សេកក្តីរាយការពិថៃបានបន្តថាក្នុងហេតិការខាហលើ គឺកើតមានក្នុងភូមិសាស្រ្តទទួលខុសត្រូវ បរិវេណភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ក្នុងអំឡុងពេលឃ្លាំមើល ប្រទះឃើញបុគ្គលគួរឲ្យសង្ស័យ ធ្វើដំណើរចូលមកក្នុងប្រទេសថៃ ទើបចូលទៅត្រួតពិនិត្យ ប្រាកដថា ជនសង្ស័យមួយចំនួនបានរត់គេច ទើបសមត្ថកិច្ចរត់តាម នឹងឃុំខ្លួនជនជាតិខ្មែរបានចំនួន៧នាក់ក្នុងនោះប្រុស៤ និងស្រី៣នាក់។
សូមបញ្ជាក់ថា ខណះឃុំខ្លួនជនជាតិខ្មែរខាងលើ សមត្ថកិច្ចថៃប្រទះឃើញថង់ក្រណាត់ព៌ណខៀវចាស់ ចម្ងាយពីពលរដ្ឋខ្មែរប្រមាណ៥ម៉ែត្រ ទើបទៅយកមកពិនិត្យមើល ក៏ប្រទះឃើញថង់ផ្លាស្ទិកផ្ទុកគ្រឿងញៀនប្រភេទបេតំហ្វេតាមីន៣គ្រាប់កន្លះ និងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៨ថង់ ក្រោយពីសមត្ថកិច្ចថៃសួរនាំពលរដ្ឋខាងលើ បានផ្ដល់ឲ្យសមត្ថកិច្ចជំហ៊ានដំបូងថា គ្រឿងញៀនទាំងនោះជារបស់មេខ្យល់ជនជាតិខ្មែរបោះចោល ក្នុងខណះរត់គេចខ្លួនពេលសមត្ថកិច្ចចូលទៅចាប់ ដោយពលរដ្ឋខាងលើមិនមានឯកសារធ្វើដំណើរ ស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃ
បន្ទាប់ពីសួរនាំបន្ថែមបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងអស់ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ត្រូវការធ្វើដំណើរទៅធ្វើការនៅក្នុងទឹកដីខេត្តស្រះកែវ ដោយលួចឆ្លងចូលមកតាមច្រករបៀង ទើបបញ្ជូនខ្លួនពលរដ្ឋខ្មែរទាំងអស់រួមវត្ថុតាងគ្រឿងញៀនខាងលើ បញ្ជូនទៅឲ្យជំនាញខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត៕ពៅរី





































