អតីតយុទ្ធជននិងប្រជាពលរដ្ឋក្រីក្រ១២គ្រួសារភូមិបន្ទាយស្ទោងទទួលបានអំណោយពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

0

ខេត្តកំពង់ធំ៖ អតីតយុទ្ធជននិងប្រជាពលរដ្ឋក្រីក្រ១២គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានអំណោយ ពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ។

និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនអតីតយុទ្ឋជននិងប្រជាពលរដ្ឋទាំងអស់ ជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន ជាពិសេសសម្តេច ខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ដើម្បីចៀសផុតជំងឺកូវីដ-១៩ និងបានបើកឲ្យធ្វើបុណ្យទានតាមគន្លងព្រះពុទ្ធសាសនា ជាពិសេសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលបានអាក់ខានមក២ឆ្នំាមកនេះ។

រួមទាំងបានអំពាវនាវ អតីតយុទ្ធជននិងប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព ដែលមានសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត និងសូមឲ្យប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូ អញ្ជើញទៅចាក់វ៉ាក់សាំងនៅតាមបណ្ឌលសុខភាព ឬកន្លែងដែលភ្នាក់ងារសុខាភិបាល ចំណែកអំណោយដែលបានឧបត្ថម្ភ មួយគ្រួសារអង្ករ២៥គីឡូក្រាម.មីជាតិ១កេសនិងឃីដមួយកញ្ចប់។

អាជ្ញាធរដែនដី អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណសម្តេចតេជោតេជោ ហ៊ុន សែន និងស្មោះត្រង់គាំទ្រឲ្យសម្តេចតេជោ ដឹកនាំនាវាសន្តិភាពបន្តទៀត និងអគុណឯឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន សូមទទួលបានសំណាងល្អ បឋរមហាប្រសើរ សម្រេចជោគជ័យគ្រប់ភារកិច្ច។
ដោយ ប៊ុន រដ្ឋា