ពលករខ្មែរចំនួន ១៧នាក់ ដែលលួចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន

0

ប្រទេសថៃ៖ ពលរដ្ឋខ្មែរចំនួន ១៧នាក់ ត្រូវបានចាញ់បោកមេខ្យល់ ទៅធ្វើការនប្រទេសថៃខុសច្បាប់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនបាន នឹងបានបញ្ជូនមកឲ្យសមត្ថកិច្ចជំនាញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ពលករទាំង ១៧នាក់ត្រូវបានកម្លាំងនគបាលខេត្តស្រះកែវ ចូលទៅត្រួតពិនិត្យតាមរយៈរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ព៌ណខ្មៅ ពាក់ស្លាកលេខ บก-8711 ស្រះកែវ នៅបរិវេណភូមិហួយ ក្រៃតាយ ថ្នល់ទព័ព្រិច-វ៉ាំងណាំយេន ស្រុកខ្លងហាត ខេត្តស្រះកែវ ដោយបានចាប់ខ្លួនបុរសម្នាក់ដែលជាមេខ្យល់ជនជាតិថៃ ឈ្មោះ ឡាំដួន អះនុស៊ី អាយុ៥៣ឆ្នាំ នឹងបានដកហូតរថយន្តខាងលើទុកត្រួតពិនិត្យ។

ក្រោយពីសមត្ថកិច្ចថៃសួរនាំពួកគេបានសារភាពថា ចង់ទៅធ្វើការនៅប្រទេសថៃ ដោយចំណាយលុយឲ្យមេខ្យល់នាំឆ្លងដែនក្នុងម្នាក់ ៥០០បាត ដោយមេខ្យល់នាំទៅស្រុកវ៉ាំង ណាំយេន បន្ទាប់មកមានអ្នកមកទទួលហើយបញ្ជូនទៅឲ្យជនជាតិខ្មែរ ដោយចំណាយលុយក្នុងម្នាក់ ៥០០០បាត ដើម្បីទៅធ្វើការនៅផ្សារថៃ។ ក្រោយពីសួរនាំ សមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរទាំងអស់ ព្រមទាំងតៃកុងរថយន្ត និងរថយន្តទៅប្រគល់ឲ្យជំនាញដើម្បីចាត់ការតាមច្បាប់បន្ត៕