សៀមរាប=លោកម៉ូវ ជា អភិបាលរងស្រុកជីក្រែងចូលរួមប្រជុំបើកការដ្ឋានសាងសង់សាលាបឋមសិក្សាសាមគ្គីស្រោងស្ថិតក្នុងភូមិស្រោងសាមគ្គីឃុំខ្វាវស្រុកជីក្រែងនៅព្រឹកថ្ងៃទី២១ខែមេសា
ឆ្នាំ២០២២ដោយមានការចូលរួមពីលោកមេឃុំខ្វាវ,តំណាងប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកជីក្រែង,ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា,មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្វាវប្រធានកម្រងឃុំខ្វាវនាយកសាលានិងលោកគ្រូអ្នកគ្រូសាលាបឋមសិក្សាសាមគ្គីស្រោង,គណះកម្មការទ្រទ្រង់សាលានិងមាតាបិតាសិស្សសរុប៩៦នាក់ស្រី៤៦នាក់។ការបើកការដ្ឋានដែលត្រូវសាងសង់គឺអាគារចំនួន១ខ្នងស្មើ៥បន្ទប់និងបន្ទប់ទឹក១ខ្នងស្មើ៥បន្ទបដែរ។ក្រោមអំណោយរបស់់អង្ការសម្រេចសុបិនកុមាកម្ពុជាដែលចំណាយអស់ថវិការចំនួន៥៥៧០៨ដុល្លាសហរដ្ឋអាមេរិក។
ជាចុងក្រោយលោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងបានសូមណូមពរអោយលោកមេឃុំលោកគ្រូអ្នកគ្រូគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាសាមគ្គីស្រោងចេះសាមគ្គីគ្នានូវកង្វះខាតថវិកាដើម្បីចូលរួមលំអរបរិស្ថានសាលារៀនចំពោះមាតាបិតាសិស្សត្រូវជម្រុញកូនអោយបានចូលរៀនគ្រប់ៗគ្នា ៕
ព្រំ សុខា និង អ៊ុកផ្លុង





































