ស្នងការ​នគរ​បាន​ខេត្តកំពង់ស្ពឺ​ឆ្មក់​ចាប់​ក្រុម​ឡាន​បិទ​កញ្ចក់​ខ្មៅ​បាន​៨៩​គ្រឿង ព្រមាន​ឲ្យ​បក​ស្កុ​ត​ខ្មៅ​ចេញ​ដោយ​មិន​បង​ពិន​យ័​

0

​កំពង់ស្ពឺ​= ដោយ​ផ្នែក​តាម​អនុ​ក្រិ​ដ្ឋ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការប្រើប្រាស់​រថយន្ត ដែល​បាន​បិទ ឬ​បាំង​កញ្ចក់ តាម​បទបញ្ជា​របស់​អគ្គស្នងកា​រ នគរបាល ជាតិ​ក្នុង រឿង​រថយន្ត​ប្រើប្រាស់​កញ្ចក់​ខ្មៅ​ដែល​នៅតែ​កំពង់​ធ្វើចរាចរ​ណ៏​លើ​ផ្លូវជាតិ ទើប ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បញ្ជាកា​រិ​យា​ល​យ័​ចរាចរ​ណ័​ចុះ​អនុវត្ត​ន៏ តាម​បណ្តា​ផ្លូវជាតិ​នានា​ក្នុង​ខេត្ត ចាប់​ឃាត់​បក​ស្កុ​ត​ខ្មៅ​ដែល​ផ្ទុយ​និង​អនុ​ក្រិត ខាងលើ និង​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​១ ដោយ​មិនទាន់​បង់ប្រាក់​ឡើយ ។​ ​ ​លោក​វរ​សេនី​យ៏​ទោ ស៊ិន សុវណ្ណ​ធី នាយ​កា​រិ​យា​ល​យ័​ចា​រាចរ​ណ៏​ខេត្ត​បាន ឲ្យ​ដឹងថា20140909_101015

លោក ឧ​ត្ត​សេនី​យ៏​ត្រី កែវ ពិសី បានដាក់​បទបញ្ជា​ដល់​កា​រិ​យា​ល​យ័ ចរាចរ​ណ៏​ចុះ​ឆ្មក់​ចាប់​ឃាត់ ឡាន​គ្រប់​ប្រភេទ​ដែល​កំពង់​ធ្វើចរាចរ​ណ៏​តាម​ដងផ្លូវ ជាតិ​នានា​ក្នុង​ខេត្តហើយ​បាន​ប្រើប្រាស់​កញ្ចក់​ខ្មៅ ត្រូវ​ឃាត់​ចាប់ធ្វើ​កិច្ចសន្យា ព្រមាន​ជា​លើក​ទី​១ មិន​ឲ្យ​ប្រើប្រាស់​បន្តទៀត​ឡើយ ក្នុងនោះ​ក៏​មិនទាន់ អនុញ្ញាតិ​ឲ្យ​ជា​បង់ ជា​ប្រាក់​តាម​មាត្រា ៧​នៃ​អនុ​ក្រិ​ដ្ឋ​ឡើយ ។​ ​ ​លោក​វរ​សេនី​យ៏​ទោ​នាយ​កា​រិ​យា​ល​យ័​ចា​រាចរ​ណ៏​ខេត្ត​បាន ឲ្យ​ដឹង​ទៀតថា ក្នុង​រយះពេល​មួយខែ​កន្លងមកនេះ ជំនាញ​បាន​ឆ្មក់​ចាប់​ឡាន​កញ្ចក់​ខ្មៅ ៤​លើក បាន​ចំនួន ៨៩ គ្រឿង​យកមក​អប់រំ​និង​បក​ស្កុ​ត​ខ្មៅ​ចេញ នៅក្នុង​៨៩​គ្រឿ​មានតែ ឡាន ៧​គ្រឿង​ទេ​ដែល​បាន​បិទ​បន្តិច​ប​ន្ទួ​ច ដោយ​គ្រាន់តែ​ណែនាំ​និង​មិន អនុញ្ញាតិ​បិទ​ថែមទៀត ។​

​ ​នាយ​កា​រិ​យា​ល​យ័ បាន បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ការចុះអនុវត្ត កំលាំង ជំនាញ​ក៏មាន​លំបាក​ខ្លះ​ដោយសារតែ ក្រុម​អ្នកប្រើប្រាស់​យានយន្ត​កញ្ចក់​ខ្មៅ ហាក់​មិន​យល់​ពី អនុ​ក្រិ​ដ្ឋ​របស់​រាជរដ្ឋាភិបាល ហើយ​តែងតែ​ប្រើប្រាស់​ពាក្យសម្តី មិន​សមរម្យ​មកលើ​សមត្ថកិច្ច​ជា​ញឹកញាប់ ។​តែ​ដើម្បី​អនុវត្ត​នៅ​បទបញ្ជា​ឲ្យ​មាន ប្រសិទ្ធិភាព​កំលាំង​ជំនាញ​នៅតែ​តស៊ូ​អប់រំ​ផ្សព្វផ្សាយ ឲ្យ​ពួកគាត់​បាន​យល់​ពី គោលបំណង របស់​សមត្ថកិច្ច ។​ ​ ​យោងតាម អនុ​ក្រិ​ដ្ឋ ត្រង់​មាត្រា ២ គោលបំណង​បង្កា​ទប់ស្កាត់ បទល្មើស ដែល​បង្កឡើង ដោយ​ជនល្មើស​ប្រើប្រាស់​នៅ​រថយន្ត​បទ​កញ្ចក់ ព​ណ៏​ឬ​ដាក់ របាំង វាំងនន ដែល​មើល​ពី​ក្រៅ​ទៅក្នុង​មិនឃើញ ក្នុង​បំណង​ថែរក្សា​សន្តិសុខ សុ​វត្តិភាព សណ្តាប់ធ្នាប់​សា​ធា​រណះ​នៅក្នុង​ព្រះរាជា​អាណាចក្រ​កម្ពុជា ។ បង្ក​ល​ក្ខះ​ងាយស្រួល ដល់​ស្ថាប​ន័​មាន​សមត្ថកិច្ច​ក្នុងការ​បំពេញ​ភា​រះ​កិច្ច​ត្រួត ពិនិត្យ ។20140909_101045

​ ​ ​លោកនាយ​កា​រិ​យា​ល​យ័​បានបញ្ជាក់​ថា​ជា​ជំ​ហ៊ាន​ដំបូង កំលាំង​ជំនាញ និង​ឆ្មក់​ចាប់​តែ​រថយន្ត​ធន់​ធំ និង​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ ដែល​កំពង់​ធ្វើចរាចរ​ណ៏ លើផ្លូវ​ជាតិ​លេខ​៤​និង​ផ្លូវលំ​នានា​ក្នុង​ខេត្ត ។​លើក​ក្រោយ​ជំនាញ​និង ឈានដល់ ការចាប់​រថយន្ត​ប្រភេទ​ទេសចរ​ណ៏ ម្តង ហើយ​នេះ​ក៏​ជា​សារ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ​ដែល​កំពង់​ប្រើប្រាស់ យានយន្ត​ដែល​បិទ​កញ្ចក់​ខ្មៅ​ត្រូវតែ​បក​ចេញ​ជៀស វាង​ខាត​ពេលវេលា​ក្នុងការ​ធ្វើដំណើរ ហើយក៏​ជាការ​ចូលរួម​គោរព​ច្បាប់​ដែរ​។​ ​ ​បើ​យោង​តា​មាត្រ ៧​នៃ​អនុ​ក្រិ​ដ្ឋ​បាន​ចែងថា ជន​ណា​ប្រើប្រាស់​កញ្ចក់​ព​ណ៏ ឬ​របាំង វាំងនន កញ្ចក់​ដែល​មើល​ពី​ក្រៅ​ទៅក្នុង​មិនឃើញ ធ្វើចរាចរ​ណ៏​លើផ្លូវ សា​ធា​រណះ ត្រូវ​ពិន​យ័​អន្តរកាល​ជា​ប្រាក់ ៥០.០០០​រៀល​(​ប្រាំ​ម៉ឺន​រៀល​) ហើយ​ធ្វើការ​កែតម្រូវ​ស្រប​បទ​ប្បញ្ញា​ត្តិ​នៃ​អនុ​ក្រិ​ដ្ឋ​នេះ ។

ក្នុងករណី​មិនបាន​បង់ ប្រាក់​ពិន​យ័​ភ្លាម​ត្រូវ​ពិន​យ័​បន្ថែម ចំនួន ១០០០០ រៀល​ក្នុង​មួយថ្ងៃ​លើ​ប្រាក់ ពិន​យ័​មូលដ្ឋាន ។ ក្នុងករណី​មិនបាន​បង់ប្រាក់​លើសពី ៣០​ថ្ងៃ ត្រូវបញ្ជូន​សុំ​ណុំ រឿង​ទៅ​តុលាការ ។ ជន​ណា​នាំចូល​រថយន្ត​កញ្ចក់​ព​ណ៏ ដែល​មើល​ពី​ក្រៅ​ទៅ​មិន ឃើញ ផ្ទុយ​និង​បទ​ប្ប​ញ្ញាតិ នៃ​អនុ​ក្រិ​ដ្ឋ ត្រូវ​ពិន​យ័​អន្តរកាល​ជា​ប្រាក់ ចំនួន ២០០០.០០០​រៀល​(​ពីរលាន​រៀល​)​។​ក្នុងករណី​មិនបាន​បង់ ប្រាក់​ពិន​យ័​ភ្លាម ត្រូវ ពិន​យ័​បន្ថែមចំនួន ២០០០០ រៀល​ក្នុង​មួយថ្ងៃ​លើ​ប្រាក់ ពិន​យ័​មូលដ្ឋាន ។ ក្នុងករណី​មិនបាន​បង់ប្រាក់​លើសពី ៣០​ថ្ងៃ ត្រូវបញ្ជូន​សុំ​ណុំ រឿង​ទៅ​តុលាការ​៕ Bun rithy ​