ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ឃុំ​ជើង​កើប​ផ្តិត​ស្នាម​មេដៃ​តវ៉ា​ស្នើសុំ​អាជ្ញាធរ​ស្រុក ជួយ​ដោះស្រាយ ខណៈដែល​លោក​មេឃុំ​ជំទាស់​

0

​ ​ ​ខេត្តកណ្តាល​៖ ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ភូមិ​ឆ្នា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង នាំគ្នា ប្រតិកម្ម​តវ៉ា​ផ្តិត​ស្នាម​មេដៃ​ចំពោះ​អាជ្ញាធរ​ឃុំ មិន​ព្រម​ស៊ី​ញ៉េ​ទៅលើ​ដី​កម្ម​សិទ្ធ​របស់គាត់​ដែល​លក់​ទៅ​ឲ្យ​អ្នករកស៊ី​កាយ​អាច​អាច​ម៌​ដី​បន្ត​ស្របច្បាប់​។​ ​ ​ប្រជាពលរដ្ឋ​បាន​រៀបរាប់​ឲ្យ​ដឹងថា​បន្ទាប់ពី​ហាងឆេង​ដី​មាន​ភាពស្ងប់ស្ងាត់​ជាច្រើន​ឆ្នាំកន្លងមក ដល់​ប​ច្ចុ​ប្ប ស្រាប់​តែមាន​អ្នករកស៊ី​ធ្វើ​អាជីវកម្ម​កាយ​អាច​ម៌​ដី​មក​រៀបចំ​ទិញ​ដី​របស់​ប្រជាជន​ជាង​១០០ គ្រួសារ20140905_112303_resized_1

ពួកគាត់​ក៏បាន​ស្រុះស្រួល​ព្រមព្រាង​ក្នុងតម្លៃ​សមរម្យ​ដែល​អាច​ទទួល យកបាន​ខណៈដែល​ពួក គាត់​កំពុងមាន​ការខ្វះខាត​ផង​នោះ ក៏បាន​ធ្វើ​កិច្ចសន្យា​កក់​ប្រាក់​ទៅតាម​ទម្លាប់​ដូច​សព្វដង​ស្រាប់ តែ អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​មិន​ព្រមធ្វើ​លិ​ខិ​ត្ត​ស៊ី​ញ៉េ ឲ្យ​អ្នកទិញ​ធ្វើ​អាជីវកម្ម​កាយ​អាច​ម៌​ដី​នោះទេ បណ្តាល​ឲ្យ​ប្រជាជន​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ទៅ​អាជ្ញាធរ​ពីព្រោះ​កាលណា​មិន​ព្រម​ស៊ី​ញ៉េ​អនុ​ញ​ញាត​អ្នកទិញ​បាន​ផ្អាក​ឈប់​បន្តទៀត​ដែរ ដូច្នេះហើយ​បានជា​គាត់​នាំគ្នា​តវ៉ា​ផ្តិត​ស្នាម​មេដៃ​ទៅដល់ អាជ្ញាធរ​ស្រុក​កណ្តាល ជាច្រើន​ខែ​មកហើយ​នៅតែ​មិនទាន់មាន​លទ្ធផល​នៅឡើយ​។​

​ ​ប្រជាពលរដ្ឋ​បន្តថា នៅក្នុង​ទឹកដី​ស្រុក​កណ្តាលស្ទឹង​មាន​រណ្តៅ​ដី រណ្តៅ​ខ្សាច់​ជិត​១០០​រណ្តៅ ស្ទើរតែ​គ្រប់​ឃុំ ជាក់ស្តែង​នៅ​ភូមិ​ឆ្មា​ពួន​នេះ​តែម្តង មាន​រណ្តៅ​ដី​ដ៏​ធំ​ល្វឹងល្វើយ​មាន​ជម្រៅ​រាប់សិប​ម៉ែត្រ ធ្លាយ​ដល់​ក្បាល​ប្រេត​ជាក់ស្តែង​ដូចជា​រណ្តៅ​របស់លោក​ធា ជា​កូន​របស់លោក​ភា ស៊ឹម អតីត​មេឃុំ​ជើង កើប កាយ​ជីក​ខុស​បច្ចេកទេស​រកស៊ី​បង្ក​ការប៉ះពាល់​ពលរដ្ឋ​រាល់ថ្ងៃ អាជ្ញាធរ​មិន​ខ្ចី​យក​ភ្នែក​មើល​រវល់ អើពើ​ទាល់តែសោះ ឬមួយ​ត្រូវ​ថ្នាំ​សណ្តំ​អស់ហើយ​? ចុះ​ហេតុអ្វី​បានជា​អ្នករកស៊ី​មក​ទិញ​ដី​ពី​ប្រជា​ពល រដ្ឋ​បន្តិចបន្តួច​ក៏​លេចមុខ​មនុស្ស​ចំនួន​៣​ទៅ​៤​នាក់​ដែល​មិនមាន​ដី​លក់​និង​គេ​មក​ហាមឃាត់​តវ៉ា​ធ្វើ​ឲ្យ រាំងស្ទះ​មកទល់​សព្វថ្ងៃ ហើយ​អាជ្ញាធរ​បាន​លេស​មិន​ស៊ី​ញ៉េ​ធ្វើលិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវក​ម្មយ៉ាង ដូច្នេះ​។

​ ​បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​តូចតាច​បំរើការ​ងារ​នៅ​សាលាស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹងថា រឿងរ៉ាវ​ខាងលើ​មានការ​តវ៉ា រហូតដល់​ប្រជាជន​នាំគ្នា​ផ្តិត​ស្នាម​មេដៃ​ជាង​១០០​គ្រួសារ​ដើម្បី​សុំ​ការ​អនុ ញ្ញាត​ការធ្វើ​អាជីវកម្ម​កាយ​អាច​ម៌​ដី ហើយ​ពួកគាត់​និង​បាន​លក់​ដីស្រែ ដើម្បី​យកប្រាក់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ឆាប់ៗ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ព្រម​ទទួលស្គាល់​ស៊ី​ញ៉េ​លើ​លិខិត​នោះឡើយ ពិសេស អាជ្ញាធរ​ឃុំ ជើង​កើប​នេះ​តែមួយ​។​ ​ ​ប្រភព​ខាងលើ​បន្តទៀតថា ច្បាប់​អនុញ្ញាត​ការធ្វើ​អាជីវកម្ម​ដែល​កក់​ប្រាក់​ប្រជាជន​ខាង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​និង​មន្ត្រី​សាលាស្រុក​បាន​ប្រជុំ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ធ្វើ​អាជីវកម្ម​ដើម្បី​ឲ្យ​ពល រដ្ឋ​លក់​ដីស្រែ​គ្រាន់​ដោះស្រាយ​ជីវភាព​របស់​ពួកគាត់​កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៤ បាន ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ភូមិ ឃុំ ធ្វើ​កិច្ចការ​នេះ​ប៉ុន្តែ​មកដល់​ថ្ងៃនេះ​មន្ត្រីឃុំ​មិន​ព្រម​ស៊ី​ញ៉េ​បោះត្រា​ទៅលើ លិ​ខិ​ត្ត​ថ្នាក់លើ​ឡើយ ដោយ​សន្យា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គឺមាន​លេស​ដោះស្រាយ​រហូត​។​

​ ​ជុំវិញ​បញ្ហា​ខាងលើ​លោក​ប៊ុន ចំរុង មេឃុំ​ជើង​កើប​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​កាលពី​ព្រឹក ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៤ ថា​លោក​មិន​ទន់​ស៊ី​ញ៉េ​បោះត្រា អនុញ្ញាត​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​នៅឡើយ ទេ ដោយ​ប្រជាពលរដ្ឋ​មិនទាន់​ព្រមព្រាងគ្នា​។​ ​ ​លោក​មេឃុំ​បន្តថា មន្ត្រី​ថ្នាក់លើ​ធ្វើលិខិត​អនុញ្ញាត​យ៉ាងណាក៏ដោយ​គឺ​លោក​មិនទាន់​សម្រេច ភ្លាមៗ​ដែរ ពីព្រោះ​គាត់​ខ្លាច​មាន​គំនុំ​គំ​គួ​ន​ធ្វើបាប​ដល់​រូបគាត់​ទៅ​ថ្ងៃក្រោយ​៕ ​ភា​វុន​