សៀមរាប= លោកម៉ូវ ជា អភិបាលរងស្រុកជីក្រែងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២១ខែមេសាឆ្នាំ២០២២បានចូលរួមជាគណះអធិបតីក្នុងកិច្ចប្រជុំបិទការ
ដ្ឋានសាងសង់សាលាអនុវិទ្យាល័ពោធិ៍រីងស្ថិតនៅក្នុងភូមិពោធិ៍រីងឃុំខ្វាវស្រុកជីក្រែង។ការដ្ឋាននេះត្រូវបានបើកចាប់តាំងពីថ្ងៃទី១០ខែគុម្ភះឆ្នាំ២០២២ហើយត្រូវបានបិទការដ្ឋានសាងសង់នៅថ្ងៃទី២១ខែមេសាឆ្នាំ២០២២។អ្នកចូលរួមកិច្ចប្រជុំមានលោកមេឃុំខ្វាវ មេភូមិពោធិ៍រីង ប្រធានអង្ការសម្រេចសុបិនកុមារកម្ពុជា មន្ត្រីការិយាល័យអប់រំយុវជន និងកីឡាស្រុកជីក្រែង និងលោកអ្នកគ្រូព្រមទាំងសិស្សានុសិស្សនៃអនុវិទ្យាល័យពោធី៍រីងសរុប៤៤នាក់ស្រី២៥នាក់។សំណង់សាលាអនុវិល័យនេះគឺជាអំណោយរបស់អង្ការសម្រេចសុបិនកុមារកម្ពុជា ដែលផ្តល់ជូននូវអាគារចំនួន១ខ្នងស្មើ៥បន្ទប់ បង្គន់អនាម័យ១ខ្នងស្មើ៥បន្ទប់ ផ្ទះគ្រូ២ខ្នងបន្ទប់ទឹកក្នុងផ្ទះគ្រូចំនួន២។សរុបអស់ថវិការចំនួន៦៧៦០០ដុល្លាសហរដ្ឋអាមេរិក។ក្រោយពេលប្រកាសបិទការសាងសង់នេះចប់លោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងបានផ្តែផ្តាំអោយសិស្សានុសិស្សខិខំរៀនសូត្រដើម្បីអនាគតរបស់ខ្លួន ជួយអភិវឌ្ឍន៍សង្គមផ្ដល់កិត្តិយសគ្រួសារនិងសហគមន៍ ៕
ដោយ ព្រំ សុខា និង អ៊ុក ផ្លុង





































