កំពង់ឆ្នាំង: សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនអ្នកកាសែតចំនួន៣នាក់និងអ្នកបើកបរ រថយន្តម្នាក់ ក្រោយពីមានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ជាអ្នករកស៊ីលក់ម៉ូតូ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
លោកអៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួន ១,ឈ្មោះសាយ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់ ។ ២
ឈ្មោះទួន ឈុនលី ភេទប្រុស អាយុ៥២ឆ្នាំ មានទី
លំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀន
ស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹង
ត្រង់ ។ ៣,ឈ្មោះមិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តា លលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌
មាន រស្មីបន្ទាយដែក ។ និង ៤,ឈ្មោះប៊ុត ចន្ថា ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកបើកបររថយន្ត ។
លោកអៀរ ប៊ុនធឿន បានបញ្ជាក់ថា អ្នកទាំង៤នាក់នេះ ត្រូវបានចោទពីបទ រំលោភលំនៅដ្ឋាន តាមមាត្រា២៩៩ និង បទជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារ ជាសាធារណៈ តាមមាត្រា៩០៦ នៃក្រម ព្រហ្មទណ្ឌ ។
បច្ចុប្បន្នអ្នកសារព័ត៌មានទាំង៣នាក់ និង អ្នកបើកបររថយន្តម្នាក់កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរយកចម្លើយកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំ
បូងខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕






































