ប្តី​ចិត្តសាហាវ​ប្រពន្ធ​វាយ​ប្រដៅ​កូន​តិចតួច​ខឹង​ទាញ​កាំបិត​បុ័ងតោ​កាប់​ចំក្បាល និង​ដៃ​ប្រពន្ធ​ជាច្រើន​កាំបិត​របួសធ្ងន់​រួច​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

0

​កំពង់ឆ្នាំង​៖​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ប្តី​ទី​២​យក​កាំបិត​បុ័ងតោ​ ​កាប់​ចំក្បាល​និង​ដៃ​ជាច្រើន​កាំបិត ព្រោះតែ​ខឹង​និង​នាង​វាយ​ប្រដៅ​កូន​ប្តី​មុន​តិចតួច និង​ប្រច​ណ្ឌ័​ឃើញ​នាង​អោប​ស្រុស​ពេល​ទៅ​បោកគក់​ខោអាវ​នៅ​ហាង​កា​រ៉ា​អូ​ខេ​។​អំពើ​ហឹ​ង្សា​នៅក្នុង​គ្រួសារ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​ ២០១៤​នៅ​ស្តិ​ត​នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​ស្ត្រី​ឈ្មោះ ឈិន សារឿន អាយុ​៧៣​ឆ្នាំ ជា​ម្តាយបង្កើត​ស្ត្រី​រងគ្រោះ​រស់នៅ​ជាមួយគ្នា​ក្នុង​ផ្ទះជួល​នៅក្នុង​កន្លែងកើតហេតុ​ខាងលើ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​កូនស្រី​របស់គាត់​ឈ្មោះ ជុក សារិន អាយុ​២៦​ឆ្នាំមាន​មុខរបរ​ដើរ​បោកគក់​ខោអាវ​និង​ដុសលាង​ចានឆ្នាំង​តាម​ផ្ទះ​អោយគេ នាង​មានកូន​ជាមួយ​ប្តី​មុន​២​នាក់ ប្តី​ទី​២​របស់​នាង​ជា​ជនដៃដល់​ឈ្មោះ ម៉ក់ ឈុនលី អាយុ​៣៣​ឆ្នាំ​មុខរបរ​ជា​កម្មករ​លីសែង​នៅ20140909_074123

កំពង់ផែ​ផ្សារ​ក្រោម ពួកគេ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ជិត​២​ឆ្នាំ​មកហើយ​។​ ​ ​មុនពេល​កើតហេតុ កូនប្រុស​របស់​នាង​ម្នាក់​អាយុ​៤​ឆ្នាំ បាន​ទៅ​ឆក់យក​ស្លាបព្រា ពី​កូន​អ្នកជិតខាង​ម្នាក់​ដែល​កំពុង​ហូបបាយ​នៅ​បន្ទប់​ជួល​ជិតគ្នា ពេល​នាង​ឃើញ​កូន​នាង​ធ្វើបែបនេះ​នាង​ក៏បាន​ចាប់​កូន​មក​វាយ​ប្រដៅ​តិច​តូច ឃើញ​ដូច្នេះ​ប្តី​នាង​កំពុង​ស្រវឹង​បាន​ខឹង​ក៏បាន​ទាញយក​កាំបិត​បុ័ងតោ មក​កាប់​ចំក្បាល​នាង​ចំ​ដៃ​ពេល​នាងរង​កាំបិត រយះ​ក្បាល​និង​ដៃ​ជាច្រើន​កន្លែង​ហូរឈាម​ជោគ​ខ្លួន​របួស​យា់ង​ធ្ងន់ធ្ងរ​និង​សន្លប់​។​

​ ​ក្រោយពេល​កើតហេតុ​ជនដៃដល់​ជា​ប្តី​បាន​រត់​គេចខ្លួនបាត់ សមត្ថកិច្ច​ជាច្រើន​នាក់់​ ​បាននាំគ្នា​ស្វែងរក​ចាប់​ខ្លួនគេ​ពេញ​ក្រុង​កំពង់ឆ្នាំង​តែ​រក​មិនឃើញ​។ ចំណែក​ស្ត្រី​រងគ្រោះ​ ​ត្រូវបាន​អ្នកជិតខាង​និង​ម្តាយ​ដឹកបញ្ជូន​រូបនាង មកកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បីអោយ​ក្រុម​គ្រូ​ ​ពេទ្យ​ជួយសង្គ្រោះ​ព្យាបាល​។​នៅក្នុង​បន្ទប់​លាង​និង​រុំ​របួស លោក​និង​អ្នកគ្រូ​ពេទ្យ​បាន​និ​ ​យាយ​ថា ស្ត្រី​រងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​ជាច្រើន​កន្លែង នៅលើ​ក្បាល​និង​លើ​ដៃ នាង​មាន​ ​អាកា​រៈ​សន្លប់​រវើរវាយ​ប្រហែលជា​របួស​លើ​ក្បាល​នាង​ប៉ះពាល់​សរសៃប្រសាទ​។​ ​ ​សមត្ថកិច្ច​បានអោយដឹង​ថា​៖​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ជនដៃដល់​ឈ្មោះ ទួល មករា20140909_074117

ហៅ​ម៉ក់ ឈុនលី ហៅ​ម៉ក់ ត្រូវ​ចាប់ខ្លួនបាន​នៅ​ផ្លូវ​ខេ​ល​២​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង​បាន​ឃាត់ខ្លួន​នៅក្នុង​អធិការដ្ឋាន​ក្រុង​កំពង់ឆ្នាំង​១​យប់​។ នៅមុខ​សមត្ថកិច្ច​ ​ជនដៃដល់​បាន​សារភាពថា​៖​គេ​ពិតជា​បាន​កាប់​ប្រពន្ធ​ខ្លួន​ពិតមែន ព្រោះតែ​ខឹង​ប្រពន្ធ​វាយ​កូន និង​ប្រច​ណ្ឌ័​ព្រោះ​បានឃើញ​នាង​អោប​ប្រុស ក្នុងពេល​ទៅធ្វើ​ការបោក​គក់​នៅ​ហាង​កា​ ​រ៉ា​អូ​ខេ​មហាលាភ​កាលពី​ថ្ងៃ​។​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នក​ឬ​បាល​ខេត្ត ចាត់​ការបន្ត​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ផ្តន្ទាទោស​តាមច្បាប់ កុំអោយ​បុរស​ផ្សេងទៀត​យក​គំរូ​តាម​៕​កំពង់ឆ្នាំង​,​ថ្ងៃទី​០៩.០៩.២០១៤ Bun rithy