អង់គ្លេស បានបញ្ជូនយោធា និងក្រុមអ្នកជំនាញ ការមនុស្សធម៌របស់ខ្លួន ទៅកាន់អាហ្វ្រិក ខាងលិច ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺ Ebola ។ មន្ត្រីជាន់ខ្ពស់របស់អង់គ្លេស បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០១៤ថា អង់គ្លេសពិតជាបានបញ្ជូនយោធា និងក្រុមអ្នកជំនាញការជាច្រើន ដើម្បីចូលរួមក្នុង ការទប់ស្កាត់ជំងឺ Ebola ដែលបាន ផ្ទុះឡើងនៅក្នុងប្រទេស សេរ៉ាឡេអូន ហើយនៅទីនោះនឹងបង្កើត មជ្ឈមណ្ឌលសម្រាប់ព្យាបាលដល់អ្នកជំងឺទាំងឡាយ ។
សម្រាប់ក្រុមចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺ Ebola របស់អង់គ្លេសនេះ ក្នុងនោះគេឃើញ មាន គ្រែសម្រាប់ព្យាបាលអ្នកជំងឺចំនួន ៥០គ្រឿង និង១២គ្រៀងទៀតសម្រាប់ទុកព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ និងអ្នកដែល មើលថែទាំងសុខភាពមួយចំនួនសម្រាក ។ ជាមួយគ្នានេះដែរ កងយោធា និងជាអ្នកយាម ល្បាត ដ៏តឹងរឹងជាមួយមន្ត្រីពេទ្យជំនាញ ដើម្បីបញ្ជៀសការឆ្លងជំងឺចូល ។
យោងតាមក្រសួងអភិវឌ្ឍន៍ អន្តរជាតិអង់គ្លេស បានចេញសារលិខិតមួយថា សម្រាប់ដំណើរការនៃការ ចូលរួមជួយទប់ស្កាត់ជំងឺនេះ នឹងមានរយៈពេល៨សប្តាហ៍ សម្រាប់ការបំពេញកិច្ចប្រិតិបត្តិការនេះ ។ ក្នុងនោះដែរ ក្រុមយោធាអង់គ្លេស ត្រូវបានគេដឹងថា ជាអ្នកដែលនឹងចាប់ផ្តើមធ្វើកិច្ចការស្ទង់ទិន្នន័យនិងពិនិត្យកន្លែងដែលធ្លាប់ផ្ទុះជំងឺ ហើយប្រតិបត្តិការនេះនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ។
គេបានដឹងថា សម្រាប់ការចូលរួមទប់ស្កាត់នេះដែរ អង់គ្លេសបានគាំទ្រផ្នែកថវិកាប្រមាណ២៥លានផោន ក្នុងនោះសម្រាប់ផ្គត់ផ្គង់ដល់គ្រូពេទ្យ ដែលពិនិត្យអាការៈរោគដំបូង ក្រុមអ្នកស្រាវជ្រាវឱសថ និងការផលិតវ៉ាក់សាំង សម្រាប់ការពារជំងឺនេះផងដែរ ៕