​ឈើ​ក្រញូង​មាន​ហាងឆេង​ប្រជាជន​ខ្មែរ​ចូល​ផ្សងព្រេង​ទៅ​កាប់​ឈើ​ក្រញូង​នៅ​ប្រ​ទេ​ដ​ថៃ​ផ្សង​និង​គ្រោះថ្នាក់​យ៉ាងខ្លាំង

0

​ ​ខេត្តបន្ទាយមានជ័យ​៖ ​នៅពេលដែល​ឈើ​គ្រញូង​ចាប់ផ្តើម​មាន​ហាងឆេង​ឡើងវិញ​នោះ​ពលករ​ខ្មែរ​ក៏ត្រូវ​បាន​គេ​ឃើញថា​បាន​លួច​ចូលទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​ជាថ្មីទៀត​ដែល​ប្រឈម​គ្រោះថ្នាក់​នៅ​ចន្លោះ​តាម​បន្ទាត់​ព្រំ​ក្នុង​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​កំលាំងយោធា​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​បាន​បង្ហើប​ប្រាប់​ឲ្យ ដឹង ថា​៖​នៅពេល​ឈើ​គ្រញូង​ចាប់ផ្តើម​មាន​ហាងឆេង​ឡើងវិញ​នោះគេ​ឃើញ​មាន​ឈ្មួញ​ដែល​រកស៊ី​គ្រញូង​មកពី​ខេត្តកំពង់ចាម​និង​ខេត្ត​ផ្សេងៗ​ទៀត​បាន​នាំ​ជួល​ពលករ​ខ្មែរ​ប្រមាណ​ជិត​១.០០​នាក់​បានមក​ដាក់​នៅ​រោង​ឈើ​មួយកន្លែង​នៅក្បែរ​ជើងភ្នំ​ដងរ៉ែក​ស្ថិត​ចន្លោះ​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​មានជ័យ​។Image9 (1)

កំលាំងយោធា​ដដែល​បានបញ្ជាក់​ប្រាប់ថា​ពលក​រ​ដែល​នាំ​ពី​ខេត្តកំពង់ចាម​គឺជា​កម្មករ​របស់​ឈ្មោះ​មេ​ឈ្មួញ​ឈើ​គ្រញូង​ធំជាងគេ​មកពី​ខេត្តកំពង់ចាម​ដែល​ឈ្មួញ​ធំ​ម្នាក់​ប្រមូល​ទិញ​ឈើ​ក្រ​ញ៉ូ​ង​ពី​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ហើយ​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ គួរ​រំលឹក​ផងដែរ​ថា​រយះពេល​កន្លងមក​បញ្ហា​ពលករ​ដែល​មកពី​ខេត្តកំពង់ចាម​មក​ស៊ីឈ្នួល​ទៅរក​ស៊ី​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​រយះពេល​កន្ល​មក​ត្រូវបាន​សម​កិច្ច​ថៃ​ចាប់បាន​យកទៅដាក់​គុក​ច្រ​វ៉ា​ក់​ធ្វើ​ទារុណកម្ម​យា​៉​ង​ខ្លាំង​និង​បាញ់​ស្លាប់​និង​របួស​ជា​ញឹកញាប់​ថែម​ទៀតផង​នៅពេលដែល​ឈើ​គ្រញូង​មាន​ហាងឆេង​។

​ស្ថាប័ន​ស​មិត្ត​ក កិច្ច​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​គួ​តែ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ពលករ​ដែល​ចូលចិត្ត​ធ្វើការ​សី​ុ​ឈ្នួល​ពួក​នាយទុន​ដែល​យក​ជីវិត​ទៅ​ផ្តូ​ស្លាប់រ​ស់បាន​យកលុយ​បន្ត​បន្តួច​ពី​នាយទុន​យកមក​ចិញ្ចឹម​កូន​ប្រពន្ធ​មិន​គ្រប់​និង​កំលាំង​ពលកម្ម​ដែល​ខ្លួន​យក​វិត​ទៅ​ផ្សង​។​ចំណែក​ស​មិត្ត​កិច្ច​នៅតាម​ជាយដែន​សព្វថ្ងៃនេះ​គឹ​ត​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​តែ​បុ​ណ្ណោះ​ពុំដែល​គិត​អំពី​សុខទុក្ខ​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ម្តងណា​សោះឡើយ​៕