ឯកឧត្ដមសោម ស៊ុន ឧបត្ថម្ភអំណោយជូនសមាជិកគណបក្សមានជីវភាពលំបាកខ្វះខាតនៅឃុំបន្ទាយស្ទោង

0

ខេត្តកំពង់ធំ៖ ឯកឧត្តមសោម ស៊ុន  សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង រួមនិងថ្នាក់ដឹកនាំគណបក្សឃុំ.សាខាបក្សភូមិ នាំយកអំណោយរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីឧបត្ថម្ភជូនសមាជិកគណបក្សមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១  ខែឧសភាឆ្នាំ ២០២២  ។

និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដល់សមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់តែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅ របស់បងប្អូន ពិសេសសម្តេចខិតខំរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស និងបានអនុញ្ញាតិឲ្យប្រជាពលរដ្ឋ ប្រារព្វពិធីបុណ្យទានតាមប្រពៃណីទំនាមទំលាបសាសនាឡើងវិញ ។

និងបានអនុញាតឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសមិនចាំបាច់ពាក់ម៉ាសតែត្រូវចេះការពារខ្លួន រួមទាំងបានអំពាវនាវ ដល់អ្នកដែលពុំទាន់បានចាក់វ៉ាក់ដូសទី៣ ឬដូសទី ៤  សូមអញ្ជើញទៅចាក់ចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពឬកន្លែងដែលភ្នាក់ងារសុខាភិបាលបានកំណត់  ឲ្យបានគ្រប់ៗគ្នា ចំណែកអំណោយបានឧបត្ថម្ភជូនទាំង១២គ្រួសារ ក្នុងមួយគ្រួសារអង្ករ២៥ គីឡូក្រាម .មី១កេស ប៊ីចេង.ប្រេងឆា.ម្សៅស៊ុបរ៉ូឌី. ទឹកត្រី.ទឹកស៊ីអ៊ីវ.ទឹកដោះគោ.ស្ករសរនិងថវិកាមួយចំនួនផងដែរ  ។

លោកសូត្រ អ៊ុល ប្រធានគណបក្សឃុំ  និងសមាជិកគណបក្ស បានថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីជួបវិបត្តិមេរោគកូវិដ១៩ជាង២ឆ្នាំនេះ ប្រជាពលរដ្ឋមានសេចក្តីត្រេចអរយ៉ាងខ្លាំងឥតឧបមា ដោយសារបានដំណើរការប្រកបមុខរបរទទួលទានឡើងវិញ និងសូមអគុណឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែជួយឧបត្ថម្ភស្ប់ៀងអាហារជាប្រចាំដល់គ្រួសារអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពខ្វះខាត ជាពិសេសគោរពអគុណ ឯកឧត្តម សោម ស៊ុន  រួមទាំងថ្នាក់ដឹកនាំក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានដោះស្រាយការលំបាកជូនសមាជិកបក្ស និងប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃផងដែរ ក្នុងអំឡុងវិបត្តិប្រទេសជាតិរងផលប៉ះពាល់ដោយសារ មេរោគជំងឺកូវិដ១៩ ។

ដោយ ប៊ុន រដ្ឋា