ប្រជាពលរដ្ឋនិងពលក របានសំរុកនាំគ្នាទៅធ្វើលិខិតឆ្លងដែន តែពុំបានដូចបំណង

0

ក្រុងប៉ោយប៉ែត ៖ ដោយ ពៅ រី ថៃបានចេញលិខិតអនុញ្ញាតឱ្យភ្ញៀវទេសចរអាចធ្វើដំណើរចេញ-ចូលប្រទេសខ្លួនបាន តាមច្រកទ្វារព្រំដែនចំនួន២នៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកកមព្រំដែនបានខ្លងលឹក ស្រុកអារញ្ញ ខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន (Ban Khao Din) ស្រុកខ្លងហាត ខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប៉ុន្តែត្រូវអនុវត្តតឹងរឹងតាមវិធានការ បង្ការជំងឺកូវីដ១៩។
ថៃបានបញ្ជាក់ថា ការធ្វើដំណើរចេញ-ចូលប្រទេសថៃតាមច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ «បានខ្លងលឹក» ស្រុកអារញ្ញ ខេត្តស្រះកែវ និងព្រំដែនអចិន្ត្រៃយ៍ «បានខាវដិន» ស្រុកខ្លងហាត ខេត្តស្រះកែវ ភ្ញៀវទេសចរត្រូវមានលិខិតឆ្លងដែន (Passport) បណ្ណព្រំដែន (ដែលត្រូវបំពេញដោយផ្ទាល់នៅច្រកទ្វារព្រំដែន
លិខិតដដែលបានបញ្ជាក់ទៀតថា ការធ្វើដំណើរមកពីបរទេសចូលប្រទេសថៃ តាមច្រកព្រំដែនគោកទាំងពីរខាងលើនេះ អាចធ្វើទៅបានក្រោមវិធានការ និងលក្ខខណ្ឌនៃវិធានការបង្ការជំងឺ ក្រោមបទប្បញ្ញត្តិនៃមាត្រា៩ នៃក្រឹត្យស្ដីពីការគ្រប់គ្រងសាធារណៈនៃការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩។
ភាគីថៃបានបញ្ជាក់បន្ថែមថាចំពោះការត្រួតពិនិត្យ ការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការចេញ-ចូលប្រទេសថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច៖មន្ត្រីគយអារញ្ញប្រថេត ជាមេបញ្ជាការឧប្បត្តិហេតុ (IC) ប្រចាំប៉ុស្ដិ៍នៅព្រំដែនបានខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។
* មេស្រុកខ្លងហាត ជាមេបញ្ជាការឧប្បត្តិហេតុ (IC) ប្រចាំប៉ុស្ដិ៍នៅព្រំដែនបានខាវដិន ស្រុកខ្លងហាត ខេត្តស្រះកែវអោយបានល្អបំផុតទោះជាយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរថៃនៅមិនទាន់អនុញ្ញាតឱ្យចេញ-ចូលបាននៅឡើយទេ ពោលការអនុញ្ញាតនេះអនុវត្តបានតែចំពោះភ្ញៀវទេសចរ ដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន ព្រមទាំងមានបណ្ណចាក់វ៉ាក់សាំងជាដើម។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃនេះថា ជំហានបឋមខាងភាគីថៃ អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់អ្នកដែលមានលិខិតឆ្លងដែន និងបណ្ណព្រំដែន ហើយជំហានបន្ទាប់ គឺគិតគូរដល់ក្រុមអាជីវករខ្មែរលក់ដូរនៅផ្សាររុងគ្លឿបន្តទៀត ដោយឡែកនៅព្រឹកថ្ងៃទី ១ខែឧសភានេះ គេឃើញប្រជាពលរដ្ឋនិងពលករច្រើនរួមនឹងភ្ញៀវជាតិអន្តរជាតិមួយចំនួនទៀតបានសម្រុកទៅធ្វើលិខិតឆ្លងដែនចូលទៅប្រទេសថៃ ប៉ុន្តែក៏មានការណែនាំជាច្រើនពីពីសំណាក់អាជ្ញាធរនិងមន្ត្រីធ្វើបែបបទ ធ្វើឲ្យពួកគាត់មកក្រោយវិញដើម្បីរៀបចំឯកសារឱ្យបានគ្រប់គ្រាន់ចូលទៅក្នុងប្រទេសថៃបានស្រួលនាពេលខាងមុខ។  ដោយ ពៅរី