ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ៖ យុវជនទំពាំងស្នងឬស្សី ត្រូវតែផ្តលឱកាសក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ

0

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថាយុវជនទំពាំងស្នងឬស្សី ត្រូវតែផ្តលឱកាសក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ក្នុងឱកាសដែលលោកជំទាវជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនម្ពុជា និងប្រកាសបញ្ចូល សមាជិក បក្សចំនួន២២១នាក់ ស្រី១១០នាក់ មកពីរភូមិចំនួន៥ ក្នុងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០១ ឧសភាព ឆ្នាំ២០២២ ។

លោកជំទាវ បានថ្លែងថាសង្គមជាតិមួយដែលជឿនលឿនទៅបានពិតជាមិនអាចខ្វះបាននោះទេ នូវការចូលរួមរបស់ ពលរដ្ឋនៅក្នុងប្រទេស ហើយកាន់តែចាំបាច់ គឺការចូលរួមយ៉ាងខ្លំាងក្លារបស់យុវជនតែម្តង ក្នុងនោះយុវជនមានតួនាទីដ៏សំខាន់ដើម្បីបំពេញកិច្ចការទំាងអស់នេះ ដោយហេតុតែយុវជននឹងក្លាយជាអ្នកដឹកនាំ ជាអ្នកបន្តវេនទទួល រ៉ាប់រងចំពោះការងារដឹកនាំប្រទេសជាតិនាពេលអនាគត់។ បែបនេះហើយបានជាយើងត្រូវតែធ្វើការងារពង្រឹងការយល់ដឹងរបស់យុវជនអំពីតួនាទីរបស់ពួកគេក្នុងការកសាងសង្គមជាតិ តាមរយៈការផ្តល់ឱកាសអោយយុវជនបានចូលរួមធ្វើកិច្ចការងារអភិវឌ្ឍសង្គមជាពិសេសនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ។ រាជរដ្ឋាភិបាល គឺបានផ្តល់ឱកាសយ៉ាងទូលំទូលាយ និងជាសេរីភាពឱ្យយុវជនបានចូលរួមលើគ្រប់វិស័យបានយ៉ាងច្រើន ហើយនេះក៏ជាចរន្តថ្មីមួយ ពិភពលោកកំពុងយកចិត្តទុកដាក់ខ្លាំង គឺធ្វើយ៉ាងណាអាចស្រូបទាញកម្លាំង នៃការចូលរួមរបស់យុវជនឱ្យមានកម្រិតខ្ពស់។

លោកជំទាវបានបន្តថា ការចូលរួមគិតគូរអភិវឌ្ឍពីយុវជន ព្រោះយុវជនជាសរសៃឈាម ដ៏សំខាន់របស់សង្គម ប្រសិនបើយុវជនគិតពិចារណាមិនបានស៊ីជម្រៅ អត់យល់ពីតម្លៃនៃការចូលរួម នោះនឹងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សង្គមជាក់ជាមិនខាន ព្រោះកម្លាំងនៃការចូលរួមរបស់យុវជន គឺជាល្បឿនដ៏សែនសំខាន់សម្រាប់ជំរុញឱ្យមាន ការអភិវឌ្ឍ ។ លោកជំទាវបានណែនាំដល់អជ្ញាធរចូលផ្សព្វផ្សាយ និងពន្យល់ដល់យុវជនអោយជាសឆ្ងាយពីគ្រឿងញៀន និងធ្វើអំពើល្អសម្រាប់ការអភិវឌ្ឍសហគមន៍ និងប្រទេលជាតិអោយមានការីកចម្រើន។

ជាចុងក្រោជំទាវ បានកោតសរសើរចំពោះអជ្ញាធរដែនដីក្នុងការយកចិត្តទុកដាក់បម្រើការងារជូនបងប្អូនប្រជាពលរដ្ឋ យ៉ាងសកម្ម និងសំណូមពរលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាធ្វើអំពើល្អបម្រើ ប្រជាជន និងជម្រុញដល់បងប្អូនប្រជាពរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោតទៅចូលរួមបោះឆ្នោតអោយបាន គ្រប់គ្នា។

គូបញ្ចាក់ថាការប្រកាសបញ្ចូលសមាជិកបក្សចំនួន២២១នាក់ ស្រី១១០នាក់ មកពីរភូមិចំនួន៥ ក្នុងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមមានភូមិសង្គម ៧៨នាក់ ស្រី៣៩នាក់ ភូមិកប់ថ្លុក ១៤នាក់ ស្រី ០៧នាក់ ភូមិមង្គលស្លា ១៦ក់ ស្រី ០៨នាក់ ភូមិវល្ល៍យាវ ៦២នាក់ ស្រី៣៣នាក់ ភូមិដំរីល្លាប់ ៥១នាក់ ស្រី ២៣នាក់ ។