ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករឱកាសខួបលើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២២ក្រោមប្រធានបទសន្តិភាពសុខភាពនិងសន្តិសុខការងារ

0

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃអាទិត្យ១កើត ខែពិសាខ ឆ្នាំខាល ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីខួបអានុស្សាវរីយ៍ លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារ។ពិធីនេះមានអញ្ចើញចូលរួមពី
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ៥៣០នាក់ នៅរោងចក្រផលិតកង់ XDS Bicycle Cambodia Co ltd ស្ថិតក្នុងបំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពូចាយ ក្នុងសង្កាត់ស្វាយតឿខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហប្ឌិត ក៏បានអានទាំងស្រុង នូវសារលិខិតលេខ ០១ សលខ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអានុស្សាវរីយ៍ លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារ ជូនដល់អង្គពិធីទាំងមូល និងបានណែនាំឲ្យកម្មករ កម្មការិនី ធ្វើការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រៀមលក្ខណៈសម្បតិ្តគ្រប់យ៉ាង សម្រាប់យកទៅបោះឆ្នោត ជាពិសេស អត្តសញ្ញាណបណ្ណ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា និងបានស្នើឲ្យកម្មករ កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ករណីមានភាពមិនប្រក្រតី ត្រូវស្នើសុំតំណាង ដើម្បីជួបពិភាក្សាដោះស្រាយការងារ ។
ចំណែកឯ តំណាងកម្មករ កម្មការិនីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា កម្មករ កម្មការិនី និងបានទទួលបាននូវប្រាក់ខែសមរម្យ លក្ខណ្ឌការងារល្អ និងមានការយកចិត្តទុក្ខដាក់ពីថៅកែរផងដែរ ។
ជាទីបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកអំណោយចែកជូនដល់ សម្រាប់កម្មករ កម្មការិនីចំនួន ៥០២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២ម៉ឺនរៀល និងសារ៉ុង ១ ចំណែក ស្ត្រីមានផ្ទៃពោះ ចំនួន ៣៨នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ៤ម៉ឺនរៀល។
បន្ទាប់មកទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនៈកិច្ចខ្សែរសង្វាក់ផលិត កង់ និងខ្សែរសង្វាក់ផលិតសំបកកង់រថយន្តផងដែរ ៕ដោយ គឹមសេង