ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតផ្ដើមបើកអោយពលរដ្ឋកម្ពុជា អ្នកដំណើរនិងភ្ញៀវចេញចូលនៅថ្ងៃដំបូង តែមិនទាន់ប្រក្រតី១០០ភាគរយនៅឡើយ

0

ព្រំដែនកម្ពុជា ថៃ៖
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតផ្ដើមបើកអោយពលរដ្ឋកម្ពុជា អ្នកដំណើរនិងភ្ញៀវចេញចូលនៅថ្ងៃដំបូង តែមិនទាន់ប្រក្រតី១០០ ភាគរយនៅឡើយ នៅព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០២២ នេះ ក្រោយមេរោគកូវីត១៩ និងមេរោបំលែងថ្មីបានថមថយ។
ពលរដ្ឋកម្ពុជា អ្នកដំណើរនិងភ្ញៀវបានចាប់ផ្តើមឆ្លងដែនតាមច្រកព្រំដែនអន្តរជាតិកម្ពុជា ថៃនានា ពិសេសច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនៅថ្ងៃដំបូងដែលភាគីថៃ បើកឡើងវិញ ។ក្នុងនោះ លក្ខ័ខ័ណ្ឌខាងភាគីថៃដែលតម្រូវអោយអ្នកមានលិខិតឆ្លងដែនក៏ដោយ ក៏ត្រូវ: ១/បង់ប្រាក់ក្នុងការបំពេញនូវទម្រង់បែបបទធានារ៉ាប់រងរយ:ពេល៣ខែ ៦ខែ ១ឆ្នាំ និង២/ ស្នើប័ណ្ណសុំចូលប្រទេសថៃ(Thailand Pass ) (ស្រដៀងគ្នានឹងសុំទិដ្ឋាការ (Visa.ពីមុន ) ព្រមទាំងលក្ខ័ខ័ណ្ឌរងមួយចំនួនទៀតជាដើម។ ការស្នើសុំនេះ ត្រូវធ្វើតាមអនឡាញក្នុងកម្មវិធីទូរស័ព្ទ(App) របស់ភាគីថៃ( ស្ថានទូត ,នគរបាលអន្តោប្រវេសន៍ ,ក្រសួងសុខាភិបាល…) ។
ក្រោយស្មើសុំត្រូវរង់ចាំ៤៨ម៉ោងយ៉ាងតិច មុនឆ្លងដែន ។
អនុប្រធាននៃនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(នគរបាលអន្តោប្រវេសន៍)បានឲ្យដឹងនៅថ្ងៃទី០១ខែឧសភាថា:  អ្នកឆ្លងកាត់កន្លែងត្រួតពិនិត្យបែបបទឆ្លងដែនមុនគេ គឺពលរដ្ឋកម្ពុជាដែលជាអាជីវករប្រកបរបររកស៊ីនៅផ្សាររោងក្លឿនិងពលករខ្មែរទៅស្វែងរកការងារធ្វើនៅដីថៃ ក្នុងខេត្តជាប់ព្រំដែនកម្ពុជា។ ពួកគេបានប្រើប័ណ្ណព្រំដែន(Border Pass)។
បន្ទាប់មកគឺអ្នកដំណើរនិងភ្ញៀវដែលប្រើប្រាសលិខិតឆ្លងដែន(Passport) ហើយមានបំណងចូលទៅប្រទេសថៃដើម្បីត្រួតពិនិត្យឬព្យាបាលជម្ងឺ ,អ្នកទៅឆែកមើលមុខរបរឆ្លងកាត់ព្រំដែនឡើងវិញ និងអ្នកសាកល្បងដំណើរទេសចរណ៍ក្រោមគន្លងថ្មីនៃជម្ងឹកុវិដ១៩ ជាដើម.។

ចំណែកពីខាងប្រទេសថៃចូលមកកម្ពុជាវិញគឺពលរដ្ឋថៃដែលធ្លាប់ធ្វើការនៅកាស៊ិណូនិងអាជីវកម្មនានានៅព្រំដែនកម្ពុជា ។
រីឯភ្ញៀវបរទេសផ្សេងទៀត ក្រៅពីពលរដ្ឋសម្ចាស់ប្រទេស(កម្ពុជា ថៃ) ក៏មានចេញ ចូលដែរហើយនាព្រឹកដំបូងនេះ។
យោងការជូនដំណឹង​របស់ភាគីថៃ​ មានក្រសួងមហាផ្ទៃ, រដ្ឋបាលខេត្តស្រះកែវ , លទ្ធផលប្រជុំរបសអាជ្ញាធរ កងកម្លាំងបូរ៉ៈផា សមត្ថកិច្ចជំនាញនានា ពីថ្ងៃទី២៦-២៩មេសា២០២២ បានអោយដឹងថា ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនឹងត្រូវ​បើកឱ្យ(អ្នកដំណើរនិងភ្ញៀវពលរដ្ឋប្រទេសទាំង២ ក៏ដូចជនបរទេសផ្សេងទៀត ក្នុងលក្ខ័ខ័ណ្ឌភ្ជាប់) អាចដំណើរការឆ្លងដែនចេញ-ចូល​រវាងប្រទេស​ទាំងពីរថ្ងៃទី១ ខែឧសភា២០២២​ នេះតទៅ។
ពោលគឺថៃបានបើកច្រកព្រំដែនគោក សម្រាប់​ប័ណ្ណ​ព្រំដែនគឺ កន្លង​មកអាចចូលបាន​ក្នុងរយៈពេល ៧ថ្ងៃឥឡូវនេះគឺខាងភាគីថៃអនុញ្ញាតឲ្យតែបីថ្ងៃសិន ។ចំពោះលិខិតឆ្លងដែនគឺអនុញ្ញាតឲ្យបានរយ:ពេល១៤ថ្ងៃឬជាធម្មតា ។
ក្រសួងមហាផ្ទៃរបស់ប្រទេសថៃចេញលិខិតមួយចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ ជូនប្រធានមជ្ឈមណ្ឌល់គ្រប់គ្រងស្ថានការណ៍ជំងឺកូវិដ១៩(ស.ប.ខ) របស់ប្រទេសថៃ ស្តីអំពីខេត្តដែលនិងត្រូវបើកច្រកព្រំដែនគោកពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២២ ថា ត្រូវបើកឡើងវិញចំនួន១៧ខេត្តទល់មុខខេត្តនានានៃប្រទេសម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ានិងកម្ពុជា។
ក្នុងនោះខេត្តជាប់ប្រទេសកម្ពុជាមាន៥ខេត្ត : ខេត្តដែលត្រូវបើកច្រកព្រំដែនគោកមានដូចជា : ១.ខេត្តស៊ីសាកេត ២.ខេត្តសុរិន្ទ ៣.ខេត្តស្រះកែវ ៤.ខេត្តច័ន្ទបុរី និង៥.ខេត្តត្រាត ។
ពោលគឺទល់គ្នានឹងច្រកព្រំដែនអន្តរជាតិនៃខែត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិននិងកោះកុង។ ប៉ុន្តែ ការបើកនេះ មិនទានបានដំណើររលូនទាំងអស់នៅឡើយទេ ។
សូមរំលឹកថា ព្រំដែនគោកបានបិទអស់រយ:ពេលជាង២ឆ្នាំមកហើយសម្រាប់ពលរដ្ឋ អ្នកដំណើរ ភ្ញៀវទេសចរកម្ពុជា ថៃនិងប្រទេសដទៃទៀត ដោយសារវិបត្តិសាកលនៃការីករាលជម្ងឺកូវីដ១៩​។សម្រាប់ពលរដ្ឋកម្ពុជាគឺអនុញ្ញាតឱ្យ​អ្នកប្រើប្រាស់លិខិតឆ្លង​ដែន(Passpor)និង​បណ្ណ័​ព្រំ​ដែន​(Border Pass) ដែលមានសុពលភាព ៕ដោយ៖ ឃឹន គន្ធា