ខេត្តបាត់ដំបង ÷ បុរសដែលជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីឃាតកររូបនេះ បានប្រព្រឹត្តអំពើឃាតកម្ម ដោយបានកាប់ទៅលើស្ត្រីចំណាស់ម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម។
ករណីឃាតកម្មនេះបានកើតឡើង កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៧ និង ៤០នាទី ព្រឹក នៅចំនុចក្រុមទី២៤ ភូមិយុត្តិធម៏ឃុំបឹងប្រាំ ស្រុកបវេលខេត្តបាត់ដំបង។
ករណីនេះដែរ គឺបានបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ សឿន សុខណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ដោយ បានយកកាំបិតខ្វែវទៅកាប់លើជនរងគ្រោះ ឈ្មោះ ឡាច គី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិយុត្តិធម៏ ឃុំបឹងប្រាំ ស្រុកបវេល ( ផ្ទះជាប់គ្នា ) ចំនួន៣កាំបិត ចំត្រង់.ក ផ្នែកខាងក្រោយមួយកាំបិត ត្រង់ស្មាខាងឆ្វេងមួយកាំបិត និងម្រាមដៃខាងស្តាំមួយកាំបិត បណ្តាលអោយស្លាប់ ខណៈ ពេលដែល ជនរងគ្រោះកំពុងធ្វើម្ហូបដាំបាយនៅខាងក្រោយផ្ទះ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា បញ្ហានេះគឺដោយសារតែខឹងទៅលើជនរងគ្រោះ ព្រោះកន្លងមកគេតែងតែស្តីអោយម្តាយរបស់ខ្លួនញឹកញាប់ពេក ហើយភាសានេះនៅតែឮដដែលៗ ទើបទ្រាំមិនបានក៏បានលីខ្វែវទៅកាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអធិការស្រុកបវេលរៀបចំសំណុំរឿងដើម្បូីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តអនុវត្តបន្ត ៕ អត្ថបទ : ព្រាប.ស




































