សាលាវិទ្យាល័យកំពង់ធំ​បានប្រារព្ធពិធី​ស្រង់​ព្រះ​ និងបុណ្យផ្កា​ មានសិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ ចូលរួមមកលេងកម្សាន្តជិត២ម៉ឺននាក់​

0

(កំពង់ធំ​)៖​ ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ២០២២នេះ​ សិស្សានុសិស្ស​មកពី​សាលារៀនផ្សេង​ និងប្រជាពលរដ្ឋជាង២ម៉ឺននាក់បាន​ចូល​រួមលេងល្បែង​ប្រជាប្រិយ​ ប្រពៃណីជាតិ​ ទាញព្រ័ត្រ​ វាយក្អម​ រាំលេង​ និង​បោះតង់ម្ហូបអាហារ​ បង្អែម​ចម្រុះ​ នាឱកាស​បុណ្យ​ស្រង់ព្រះ​ និងបុណ្យផ្កា​ នៅវិទ្យាល័យ​កំពង់ធំ​ ខេត្ត​កំពង់ធំ​ ។

នាឱកាសនោះ​សង្កេតឃេីញនៅសាលាវិទ្យាល័យកំពង់ធំ​បានប្រារព្ធពិធី​ស្រង់​ព្រះ​ នឹងបុណ្យផ្កា​ មានសិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ ចូលរួមមកលេងកម្សាន្តជិត២ម៉ឺននាក់​

នាឱកាសនោះ​សង្កេតឃេីញទឹកមុខ​ប្រជាពលរដ្ឋ​ និង​​ប្អូន​ៗសិស្សានុសិស្ស​ មានទឹកមុខ​សោមនស្ស​រីករាយយ៉ាងក្រៃលែង​ ។

ប្អូនៗសិស្សានុសិស្ស​ជាអ្នកលក់​ម្ហូបអាហារ​ បង្អែម​ នំណែក​ បានលេីកឡេីងថា​ មុខម្ហូបទាំងអស់នេះ​គឺ​ពួកខ្ញុំបានជ្រេីសរេីសតែម្ហូបខ្មែរប៉ុណ្ណោះ​ ដូចជា​នំបញ្ចុក​ខ្មែរ​ សម្លការី​ នំត្នោត​ បាញ់ដុប​ ទឹកកកឈូស​ ។ ល៕

យោងតាម​លោកគ្រូអ្នកគ្រូ​នៃ​វិទ្យាល័យ​កំពង់ធំបានអោយដឹងថា​ មូលហេតុ​ដែរបង្កេីត​កម្មវិធីស្រង់ព្រះនេះ​ យេីងមានគោលបំណង​អោយក្មួយៗ​ប្អូនៗ​ សិស្សានុសិស្ស​គ្រប់​រូប​អោយ​ស្វែងយល់​ពី​ពិធីបុណ្យ​ជាតិខ្មែរ​ ប្រពៃណីជាតិ​យេីង​ ។

លោកគ្រូអ្នកគ្រូ​បានបន្តថា​ ស្តង់ម្ហូបទាំងអស់នេះ​គឺ​យេីងបានផ្តល់​គំនិត​ និងផ្តល់​ជូនបទបពិសោធន៍​ក្នុងការបង្កេីត​អាជី​វកម្ម​ មុខរបរផ្សេង​ៗ ហេីយដេីមទន់ទាំងអស់​គឺ១ស្តង់ផ្តល់ដេីមទន់ចំនួន១០ម៉ឺនរៀល​ ។

សូមបញ្ជាក់ថា​ ក្នុង​ពិធីបុណ្យ​ស្រង់ព្រះ​ និងបុណ្យផ្កានេះ​ ខាង​ស្នងការនគរបាលខេត្តកំពង់ធំបានចំណាយ​ទឹកជាង២០រថយន្ត​ ៕​ និង​​ប្អូន​ៗសិស្សានុសិស្ស​ មានទឹកមុខ​សោមនស្ស​រីករាយយ៉ាងក្រៃលែង​ ។

ប្អូនៗសិស្សានុសិស្ស​ជាអ្នកលក់​ម្ហូបអាហារ​ បង្អែម​ នំណែក​ បានលេីកឡេីងថា​ មុខម្ហូបទាំងអស់នេះ​គឺ​ពួកខ្ញុំបានជ្រេីសរេីសតែម្ហូបខ្មែរប៉ុណ្ណោះ​ ដូចជា​នំបញ្ចុក​ខ្មែរ​ សម្លការី​ នំត្នោត​ បាញ់ដុប​ ទឹកកកឈូស​ ។

យោងតាម​លោកគ្រូអ្នកគ្រូ​នៃ​វិទ្យាល័យ​កំពង់ធំបានអោយដឹងថា​ មូលហេតុ​ដែរបង្កេីត​កម្មវិធីស្រង់ព្រះនេះ​ យេីងមានគោលបំណង​អោយក្មួយៗ​ប្អូនៗ​ សិស្សានុសិស្ស​គ្រប់​រូប​អោយ​ស្វែងយល់​ពី​ពិធីបុណ្យ​ជាតិខ្មែរ​ ប្រពៃណីជាតិ​យេីង​ ។

លោកគ្រូអ្នកគ្រូ​បានបន្តថា​ ស្តង់ម្ហូបទាំងអស់នេះ​គឺ​យេីងបានផ្តល់​គំនិត​ និងផ្តល់​ជូនបទបពិសោធន៍​ក្នុងការបង្កេីត​អាជី​វកម្ម​ មុខរបរផ្សេង​ៗ ហេីយដេីមទន់ទាំងអស់​គឺ១ស្តង់ផ្តល់ដេីមទន់ចំនួន១០ម៉ឺនរៀល​ ។

សូមបញ្ជាក់ថា​ ក្នុង​ពិធីបុណ្យ​ស្រង់ព្រះ​ និងបុណ្យផ្កានេះ​ ខាង​ស្នងការនគរបាលខេត្តកំពង់ធំបានចំណាយ​ទឹកជាង២០រថយន្ត​ ៕