តាកែវ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនិងសិស្សវិទ្យាល័យជាស៊ីមតាកែវនាព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២នេះដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការណែនាំដល់ក្មួយៗជាសិស្សានុសិស្សត្រូវយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកឲបានច្បាស់ ព្រោះបច្ចុប្បន្ននេះ អាណាព្យាបាលរបស់សិស្ស ដែលមានជីវភាពធូរធានិងមានលទ្ធភាព បាននាំគ្នាទិញម៉ូតូឲកូនជិះទៅរៀនទាំងដែលកូននៅមិនទាន់គ្រប់អាយុ ក្នុងការអនុញ្ញាតអោយបើកបរឡើយ ដូច្នេះក្មួយៗដែលជាអ្នកបើកបរខ្លួនឯងផ្ទាល់ត្រូវតែរៀនយល់ដឹងពីច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសបើកបរដោយមានការប្រុងប្រយ័ត្ន និងចេះយោគយល់អាធ្យាស្រ័យឲគ្នាទៅវិញមក ។
ក្នុងនោះលោកអភិបាលក្រុងក៏បានណែនាំឲក្មួយៗជាសិស្ស ទាំងអស់ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន ជាអាវុធសម្រាប់បំផ្លាញ់អនាគត់ខ្លួនឯង និងក្រុមគ្រួសារ ក្មួយៗសិស្សានុសិស្សគួរ បន្តប្រឹងប្រែងខិតខំរៀនសូត្រ ដើម្បីទទួលបានចំណាត់ថ្នាក់ និងពិន្ទុនិទ្ទេសល្អ មានឱកាសអាចជួបជាមួយនិងសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ខណៈដែលថ្ងៃទី ៣ ខែឧសភា ស្អែកនេះ គឺសម្តេចនិងជួបសំណេះសំណាលជាមួយនិងសិស្សនិទ្ទេស A ដែលជាប់ចំណាត់ថ្នាក់នៅទូរទាំងប្រទេស ដោយនៅក្នុងនោះ ខេត្តតាកែវយើងមានសិស្សចំនួន ៩៩នាក់ផងដែរ ដែលមានកិត្តយសបានឡើងទៅជួបជាមួយនិងសម្តេច ។ តាកែវ







































