សមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកលំផាត់

0

ខេត្តរតនគិរី : កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានចុះឃាត់ខ្លួនអ្នកបើករថយន្តម្នាក់ ក្រោយបើករថយន្តបុកអ្នកជិះម៉ូតូស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់រួចមក។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​ បានកើត​ឡើង​នៅ​ចំណុច​មុខ​តូប​ជាង​ម៉ាន លើផ្លូវ​ជាតិ​លេខ​៧៦ ចន្លោះ​បង្គោល​ ២៧១-២៧២ ស្ថិតនៅ​ក្នុងភូមិ​ដី​ឡូ​តិ៍ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្តរតនគិរី​ កាលពី​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ​ ២០២២​។​

​មន្ត្រីនគរបាលស្រុកលំផាត់បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ រថយន្ត​ម៉ាក​ស្កេ​ន​នៀ ពណ៌​ស ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-3276 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ ថុល លី​ណេ​ត ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្អ្នកបើកបររថយន្តដឹក​ដី​ក្នុង​ក្រុមហ៊ុន​ចម្ការ​ចេក​ស្រុក​លំផាត់ មាន​ទីលំនៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​ត្បូងឃ្មុំ (​គ្មាន​របួស​)​។ អ្នករួមដំណើរ ឈ្មោះ ខុម សុ​ឃា ភេទ​ប្រុស អាយុ​ ៣១​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ថៅកែ​រថយន្ត​ដឹក​ដី​ក្នុង​ក្រុមហ៊ុន​ចម្ការចេក​ស្រុក​លលំផាត់ មាន​ទីលំនៅ​ភូមិ​ ៥៥ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម (​គ្មាន​របួស​)​។

​ចំណែក​ភាគី​ម៉ូតូ​ម៉ាក​ឆ្លាម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ ធៀង មៀង ភេទ​ប្រុស អាយុ​ ២៥​ ឆ្នាំ ជនជាតិ​ឡាវ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ស្លាប់​នៅ​កន្កន្លែងកើត របួស​បាក់​ភ្លៅ​ឆ្វេង បាក់​កដៃ​ឆ្វេង និងបែក​មុមុខ។ ចំណែកអ្នករួមដំណើរ ឈ្មោះ ដុំ ឆវី ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់ បាក់​ភ្លៅ​ខាងឆ្វេង បាក់​កដៃ​ឆ្វេង ឈាម​តាម​ច្រមុះ ត្រចៀក និងនិងរងការសន្លប់។

​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាលជំនាញ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ បាន​តាម​ស្រាវជ្រាវ​រក​រថយន្ត​ដែលបើកគេច​ចេញពី​កន្លែងកើតហេតុ និងបាន​រកឃើញ​រថយន្ត​ និង​អ្នកបើកបរ អ្នករួមដំណើរ ចម្ងាយ​ជាង​ ១០ ​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​។
ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី បានធ្វើការ​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត ដែលមាន​អត្តសញ្ញាណ​ខាងលើ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។
ចំពោះ​វត្ថុតាង​រថយន្ត​ ១​ គ្រឿង​ និង​ម៉ូតូ​ ១​ គ្រឿង​ បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី​៕