មនុស្ស២នាក់បានស្លាប់ ដោយសារជិះម៉ូតូមិនប្រកាន់ស្តាំ ជ្រុលទៅបុកនឹងរថយន្

0

ខេត្តបាត់ដំបង ÷ យុវជន២នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មជាទីបំផុត ដោយសារតែជិះម៉ូតូមិនប្រកាន់ស្តាំ ទើបជ្រុកទៅបុកនិងរថយន្តធំដែលកំពុងបើកមកពីមុខ។

ករណីដ៏រន្ធត់នេះបានកើតឡើង នាថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២២ វេលាម៉ោង​ ៨ នឹង ១០នាទី​ យប់ លេីកំណាត់ផ្លូវជាតិលេខ៥​ ស្ថិតនៅចំនុចក្រុមទី១០ ភូមិព្រៃចែក ឃុំកំពង់ព្រះ​ ស្រុកសង្កែ ខេត្តបាត់ដំបង  រវាង​ ​រថយន្តដឹកទំនិញធុញធ្ងន់ (វ៉េអង) ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ បាត់ដំបង​ 3A-4102​ ​ជាមួយនិង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ​ សេរីឆ្នាំ2017 ពាក់ស្លាកលេខ​ បាត់ដំបង​ 1AA-8490 ដែលបេីកបរដោយឈ្មោះ​ ជឿន​ ជា ភេទប្រុស​ អាយុ ២៥ ឆ្នាំ​ រស់នៅភូមិកំពង់ព្រះ​ ឃុំកំពង់ព្រះ​ ស្រុកសង្កែ​ និង អ្នករួមដំណេីរឈ្មោះ​ ណុប​ ផានិត ភេទប្រុស​ អាយុ ២៥ ឆ្នាំ​ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ​ ស្រុកសង្កែ​ ខេត្តបាត់ដំបង។

​  ​ តាមការពិនិត្យកន្លែងកេីតហេតុរបស់សមត្ថកិច្ចគឺ​ មូលហេតុមកពីម៉ូតូ​ជិះក្នុងទិសដៅពីកេីត ទៅលិច ដោយ បេីកបរ មិនប្រកាន់ស្តាំ បណ្តាលអោយជ្រុលទៅបុកជាមួយរថយន្តដែលកំពុង​ បេីកបរច្រាស់ទិសគ្នា​ ទើបស្លាប់ទាំង២នាក់តែម្តង ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ ដោយឡែករថយន្តនិងម៉ូតូ ក៏បានប្រគល់ទៅអោយកម្លាំងការិយាល័យផ្លូវគោលខេត្ត យកទៅរក្សាទុក និងធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ អត្ថបទ : ព្រាប.ស