ឧត្ដមសេនីយ៍ទោសោម ស៊ុន ពង្រឹង តួនាទី ភារកិច្ចកងយោធពលខេមរភូមិន្ទប្រគល់ភារកិច្ចជូនយោធិននៅកងវរសេនាតូចលេខ២  

0

ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានបើកកិច្ចប្រជុំ ពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ  និងប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួនជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចលេខ២  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ស្ថិតនៅភូមិបុស្សធំ  ឃុំក្រយា  ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ  នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២  ។

 លោកវរសេនីយ៍ទោឡឹង ឡន មេបញ្ជាការកងវរសេនាតូចលេខ២ បានធ្វើកិច្ចស្វាគមន៍ ថ្នាក់ដឹកនាំនៃបញ្ជា ការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ប្រកបដោយភាពកក់ក្តៅ ក្រោយមកបានជម្រាបជូនអំពី សភាពការណ៍ ទូទៅភូមិសាស្ត្រអង្គភាពទទួលខុសត្រូវ ជាពិសេសសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានទ័ព   ។

 

ឧត្ដមសេនីយ៍ទោសោម ស៊ុន  បានកោតសរសើរមេបញ្ជាការ  មេបញ្ជាការរង នាយទាហាន  នាយទាហានរង  និងពលទាហាន នៃអង្គភាពកងវរសេនាតូចលេខ ២  ចេះសាមគ្គី ឯកភាព សហការគ្នាល្អ  ក្នុងការបំពេញភារកិច្ច ដែលបានប្រគល់ជូន  ទទួលបានលទ្ធផលល្អប្រសើរ និងបានប្រគល់ភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តន៍

ទី១  ត្រូវត្រៀមបម្រុងកម្លំាង អាវុធ គ្រាប់ គ្រឿងបំពាក់ ដើម្បីចូលរួមសហការអន្តរាគមន៍ ក្នុងកិច្ចការពារសន្តិសុខ  សុវត្ថិភាពជូនគណបក្សនយោបាយនានា  និងប្រជាពលរដ្ឋដែលមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលខាងមុខ ។

ទី២ ត្រូវរៀនសូត្រអំពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារ សន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា  ទី៣ ហ្វឹកហ្វឺនរៀនសូត្រ ពង្រឹងកាយសម្បទា   សមត្ថភាពប្រយុទ្ធ  និងយល់ច្បាស់អំពីបទវិន័យរបស់កងយោធពលខេមរភូមិន្ទជូនយោធិនគ្រប់ៗរូប  ។

ទី ៤ ចូលរួមសហការជាមួយអាជ្ញាធរដែនដី  កងកម្លំាងប្រដាប់អាវុធទាំងបី  អនុវត្តន៍នូវគោលនយោបាយ ភូមិ  ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និងទី៥ បន្តការងារកសាងអង្គភាព  រៀបចំកន្លែងស្នាក់នៅហូបចុកដល់កងកម្លំាងឲ្យបានល្អ  និងបន្តយកចិត្តទុកដាក់ បង្កបង្កើនផលចិញ្ចឹមសត្វ  ដោះស្រាយជីវភាពរស់នៅជូនកងទ័ព បង្កើន បន្ថែម លើគោលរបប ដែលថ្នាក់បានកំណត់  ៕ដោយ ប៊ុន រដ្ឋា​