ខេត្តឧត្តរមានជ័យ: នៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០២២ ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោក ឧ-ទោ អ៊ុក សំណាង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃសេនាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមសម្របសម្រួលពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ,លោកស្នងការរងផែនការងារសេនាធិការ ,លោកនាយ -នាយរងការិយាល័យជំនាញ បានអញ្ជើញចុះសិក្សាស្រាវជ្រាវ ដើម្បីលើកកំពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងនោះបានសិក្សា និងត្រួតពិនិត្យទៅលើប៉ុស្តិ៍មួយចំនួន ចំណុះឱ្យអធិការដ្ឋាននគរបាលក្រុងសំរោង និងស្រុកអន្លង់វែង ដោយផ្តោតលើប្រធានបទដូចខាងក្រោម ÷
១- អំពីក្របខ័ណ្ឌ
២- វត្តមានជាក់ស្តែង
៣- លទ្ធផលអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
៤- ត្រួតពិនិត្យស្នាក់ការប៉ុស្តិ៍
៥- ស្ថានភាពភូមិសាស្ត្រ ការគ្រប់គ្រងស្ថិតិពលរដ្ឋ
៦- សកម្មភាពការងារនគរបាល និងសហគមន៍
៧- ត្រួតពិនិត្យ និងណែនាំជម្រុញការងារផ្តល់សេវ៉ាជូនប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះផងដែរ បានបន្តជួបពិភាក្សាជាមួយលោកចៅសង្កាត់ សំរោង ,ឃុំថ្លាត ក្រុមប្រឹក្សាសង្កាត់,ឃុំ និងមេភូមិ នៃនៃសង្កាត់សំរោង ឃុំថ្លាត ផងដែរ៕ដោយ:ចាន់ ធី








































