ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បន្ទាប់ពីបានមើលឃើញសកម្មភាពបម្រើការងារមនុស្សធម៌ ដូចភ្លៀងរលឹមរបស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងការចុះជួយផ្ទាល់ដល់មូលដ្ឋាន បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ទើបផ្តល់អង្ករ៥ តោន មីជាតិ៣០០កេសទឹកត្រី១០០យួរជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីគាំទ្រឲ្យបន្តសកម្មភាពមនុស្សធម៌បន្ថែមទៀត។
ជាក់ស្តែង ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានឲ្យតំណាងនាំយកអំណោយស្បៀងអាហារ មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែជួយឧបត្ថម្ភស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគដល់បញ្ជា ការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងវិស័យការងារមនុស្សធម៌ ដើម្បីដោះស្រាយជូនអតីតយុទ្ធជន និងប្រជាពល រដ្ឋនៅក្នុងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវអំណោយខាងលើនេះ ទៅឧបត្ថម្ភជូនឲ្យដល់ដៃ បងប្អូនអតីតយុទ្ធជននិងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងបុត្រា បុត្រី សូមបានប្រកប ដោយសេចក្តីសុខ សេចក្តីចម្រើន ទទួលបាននូវពុទ្ធពរទាំងឡាយ៥ប្រការ គឺអាយុ វណ្ណៈ សុខ: ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ ប៊ុន រដ្ឋា






































