សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ឈើប្រណិត​បាន​ចំនួន​ជាង​២​ម៉ែត្រគូប​

0

​ខេត្តសៀមរាប​៖ សមត្ថកិច្ច ចម្រុះ​ចុះ​ត្រួតពិនិត្យ និង បង្ក្រាប​ឈើប្រណិត​ជាច្រើន​ដុំ​ដែល ដឹកនាំ​បញ្ជារ​ផ្ទាល់ ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលា ដំបូង ខេត្ត បានធ្វើការ​ឆែកឆេរ​លំ​នៅ​ដ្ឋា​ន​មួយកន្លែង រកឃើញ​ឈើ ប្រណិតៗ​ជា ច្រើន ដុំ​ដែល​បាន​សន្សំទុក សម្រាប់ធ្វើ​ផ្ទះ​ជាង​១០​ឆ្នាំ​មកហើយ ។10656518_486426191492629_1753602513_n

​ ​ប្រតិបត្តិការ​ចុះបង្ក្រាប​ឈើប្រណិត​នេះ​ធ្វើឡើង​នៅ​ម៉ោង​១០​នឹង​២០​នាទី​ថ្ងៃទី​០៨​ខែសីហា​ឆ្នាំ​២០១៤ ត្រង់ចំណុច​ផ្ទះ​ដី​ឡូ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​ ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​បានឱ្យដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ហេង សំណាង ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មុខរបរ ជា​គ្រូបង្រៀន​មាន​ស្រុកកំណើត​នៅ ភូមិ​សួង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បន្ថែមថា ការចុះ​ប្រ​ត្តិ​ប​ត្តិ​ការ ត្រួតពិនិត្យ និង​ឈានដល់​ធ្វើការ​ឆែកឆេរ​នេះ​ដោយមាន​ដីការ​ពី​ស្ថាប័ន​របស់​តុលាការ នឹង បញ្ជា​ផ្ទាល់​ដោយ​លោក​សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ឲ្យ​ចុះ​ត្រួតពិនិត្យ រ​ហួត​រកឃើញ​ឈើប្រណិត​ជាច្រើន​ដុំ​។ មន្ត្រី​ជំនាញ​បាន តាមដាន ជាច្រើន​ខែ​មកហើយ ដោយ​ក្ដាប់បាន​មុខសញ្ញា​ច្បាស់​ហើយ​ទើប សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​សម្រេចចិត្ត​ចុះ ឆែកឆេរ​តែម្ដង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​លោក ហេង សំណាង បាន​អះអាង​ទាំង​ទឹកភ្នែក​ហូរ​គួរ ឲ្យ​ស​ង្វែ​កថា ខ្លួន​មានមុខរ​បរជា​គ្រូបង្រៀន​ហើយ​មិនបាន​រកស៊ី​ឈើ​នោះទេ ឈើ​ទាំងនេះ​គឺ​រូប​ខ្លួន​បាន​សន្សំ​លុយ​ទិញ​តាំងពីរ​ឆ្នាំ​២០០៣​មក​ម្លេះ ពោលគឺ​ទិញ​ម្ដង​៣​ទៅ​៤​ដុំ​នៅ​ម្ដុំ​ផ្សារ​ដើម​ក្រឡាញ់ តាមរយះ​អ្នក​យកមក​លក់​ឲ្យ​។​ ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សៀមរាប​បាន​ឲ្យ​ដឹងថា ឈើ​មាន​ប្រភេទ​សុក្រ​ម​ចំនួន​២៥​ដុំ​ស្មើ​ ​នឹង ០.៩៦០​ម៉ែត្រគូប ឈើ​ប្រភេទ​ធ្នង់ ចំនួន ៦៣​ដុំ​ស្មើ នឹង​១.៣៩៧​ម៉ែត្រគូប សរុប​ចំនួន ៨៨​ដុំ ស្មើនឹង ២.៣៥៧​ម៉ែត្រគូប បាន​ដឹក​យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​បន្ទាយស្រី​។ មន្ត្រី​ជំនាញ​បាន​បន្ថែមថា ចំពោះ​ការ​រឹបអូស​វត្ថុតាង​ទាំងអស់នេះ សមត្ថកិច្ច​ទុកពេល ១៥​ថ្ងៃ ដើម្បី​ឲ្យ10695127_486426148159300_361837119_n

​ម្ចាស់​ចូលខ្លួន​មក​បង់​ផាកពិន័យ​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​។ តែបើ​ក្នុង​រយៈពេល ១៥ ថ្ងៃ​ម្ចាស់​មិន​ចូលខ្លួន​មក​ទេ មន្ត្រីរដ្ឋបាល​ព្រៃឈើ នឹង បញ្ជូន​សំណុំរឿង ទៅ​តុលាការ ដំបូង​ខេត្តសៀមរាប​ដើម្បី​អនុវត្ត​បន្ត​តាមច្បាប់​ព្រៃឈើ​។​ ​បើតាម​ប្រភពពី​ម្ចាស់​ឈើ​បាន​ឲ្យ​ដឹងថា រូបលោក​បាន​ទិញ​ឈើ​បន្តិចបន្តួច​នៅពេលដែល​គាត់​បាន​បើកប្រាក់​ខែ​ពី​ការបង្រៀន​សិស្ស​ជា​រឿង​រាល់​ខែម្តង បន្តិចៗ ដើម្បី​សន្សំទុក​ ​ធ្វើ​ផ្ទះមួយ​សម្រាប់​ទុក​ឲ្យ​ក្រុមគ្រួសារ​បានរស់នៅ​ស្រួល​ប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​ក្តីសង្ឃឹម​ ​របស់គាត់​ត្រូវបាន​រលាយ​សាបសូន្យ​អស់​មួយ​ប៉ព្រិចភ្នែក​៕ Bun rithy ​