ហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងខណៈដែលបុរសម្នាក់ស្រវឹងជោកជាំ ម្នាក់បានបើក រថយន្ដ CRV គ្រឿងទៅបុកជាមួយរថយន្ដ X1 ១២ កៅអីមួយគ្រឿងយ៉ាងពេញទំហឹង តែមិនបណ្ដាល អោយមនុស្សរងរបួសទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង10នាទីយប់
ថ្ងៃទី០៩ ខែកញ្ញាឆ្នាំ2014 ត្រង់ចំណុចរង្វងមូលខាំឃូស៊ីធីស្ថិតក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្ដCRVមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2E9113 ជិះដោយបុរសស្រវឹងជោកជាំម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវរង្វងមូលខាំឃូស៊ីធី បត់ចូលផ្លូវលេខ៥៩៨ ក្នុងល្បឿនយ៉ាងលឿនទិសដៅ ពីកើត ទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុក៍បានទៅបុកជាមួយរថយន្ដX1 ១២ កៅអីមួយគ្រឿងពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2Q.9573 ជិះដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ៥៩៨ក្នុងល្បឿនលឿនដូចគ្នាទិសដៅពីលិចទៅកើតបុកបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលអោយ រងការខូតខាតទាំងសងខាង តែមិអោយមនុសរងរបួសទេ ។
បន្ទាប់ពីកើតហេតុ ភាគីខាងរថយន្ដCRV បានយល់ព្រមសង់ថ្លៃជួសជុសទាំងស្រុងទៅភាគីខាងរថយន្ដ X1 ១២កៅអី ដើម្បីបញ្ចាប់រឿង៕

