កិច្ចប្រជុំប្រគល់ភារកិច្ចជូនក្រុមការងារនិងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងដូសទី៣ដូសទី៤ ជូនប្រជាពលរដ្ឋស្រុក ប្រសាទបាគង ខេត្តសៀមរាប 

0

កំពង់ធំ ៖ ឧត្ដមសេនីយ៍ទោសោម  ស៊ុន មេបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានបើកកិច្ចប្រជុំប្រគល់ភារកិច្ចជូនក្រុមការងារនិងក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ដូសទី៣ដូសទី៤ ជូនប្រជាពលរដ្ឋស្រុក ប្រាសាទបាគង ចំនួន៤ឃុំ ក្នុងនោះមានឃុំត្រពាំងធំ  ឃុំកន្ទ្រាំង  ឃុំ មានជ័យ  និងឃុំកំពង់ភ្លុក តាមការប៉ាន់ស្មានជាង២ម៉ឺននាក់ក្នុងខេត្តសៀមរាប  នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២  ។

លោក វរសេនីយ៍ ទោ នូ  វុទ្ធា  នាយការិយាល័យទី ១  បានអានសេចក្ដីសម្រេច ស្តីពីការ បង្កើតក្រុមករងារ  និង ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩  ដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប មានចំនួន២ក្រុមស្មើរនឹង៤០ នាក់  ក្នុងនោះមានក្រុមសន្តិសុខសណ្ដាប់ធ្នាប់ផងដែរ  ។

ឧត្ដមសេនីយ៍ ត្រី ញូង  ធី  មេបញ្ជាការរង  នាយសេនាធិការ  បានណែនាំអំពីភារកិច្ចសំខាន់ៗ មួយចំនួនជូន ដល់ក្រុមការងារ  និងក្រុមគ្រូពេទ្យ  ដោយត្រូវអនុវត្តន៍ឲ្យបានល្អតាមភារកិច្ច ដែលបានប្រគល់ និងមានសិលធម៍ ក្នុងពេលបំពេញភាកិច្ច  ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំណរគុណក្រុមការងារ  និងក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  កន្លងមកបានចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ  អតីតយុទ្ធជន និងប្រជាពលរដ្ឋ  ទាំងក្នុងខេត្តនិងក្រៅខេត្ត  បានល្អប្រសើរ ទទួលបានជោគជ័យ សុវត្ថិភាពគួរអោយកោតសរសើរចំពោះការយកចិត្តទុកដាក់បំពេញការងារជូនប្រជាជន។ 

 

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  បានផ្តាំផ្ញើរដល់ក្រុមការងារ  និងក្រុមគ្រូពេទ្យទាំង អស់  ត្រូវយកចិត្តទុកដាក់ អនុវត្តន៍ឲ្យបានល្អ  តាមផែនការដែលឯកឧត្តម មេបញ្ជាការយោធភូមិភាគទី ៤  បានប្រគល់ជូន ត្រូវមានភាព ទទួលខុសត្រូវ តាមបុគ្គលនីមួយៗឲ្យបានច្បាស់លាស់  មានក្រមសីលធម៌  និងវិជ្ជាជីវៈជាគ្រូពេទ្យ  ក្នុងការបម្រើ ប្រជាជន  សហការជាមួយអាជ្ញាធរដែនដី ក្នុងការអញ្ជើញប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នាតាម កាលបរិច្ឆេទ  និងទីកន្លែងដែលបាន កំណត់   ជាមួយនោះដែរត្រូវបន្តអនុវត្ត ឲ្យបានត្រឹមត្រូវតាមវិធានការ របស់ ក្រសួងសុខាភិបាល   ។ ដោយ ប៊ុន រដ្ឋា