ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង នៃកងរាជអាវុធហត្ថ ខេត្តបាត់ដំបង

ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង នៃកងរាជអាវុធហត្ថ ខេត្តបាត់ដំប

ខេត្តបាត់ដំបង ÷ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នេះ នៅក្នុងទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត មានការរៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិន នៃកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ។

 

នៅក្នុងពិធីដ៏ឱឡាឫកនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីកងរាជអាវុធហត្ថ មកពីបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបងទាំងមូល សរុបប្រមាណ ជាង ១៥០ រូប ក្រោមអធិតីរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាត់ដំបង ។

 

ថ្លែងក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានលើកសរសើរដល់កងកម្លាំង ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារ ដែលជាកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការរក្សារអោយបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ។

 

នៅក្នុងនោះដែរ ឯកឧត្តមក៏បានក្រើនរំឭកដល់កងកម្លាំងទាំងអស់ ធ្វើយ៉ាងណាត្រូវតែបន្តការងារអោយបានល្អប្រសើរឡើង និងប្រឹងប្រែងទប់ស្កាត់អោយបានរាល់បទល្មើសគ្រប់ប្រភេទ ដែលបម្រុងនឹងកើត ឬកំពុងកើតឡើង ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋអោយបាន។

 

បន្ទាប់មកក៏មានការប្រកាសតែងតាំង ផ្លាសប្តូរមុខតំណែង របស់កងកម្លាំងមួយចំនួន ដែលបំពេញការងារបានល្អនាពេលកន្លងមក ព្រមទាំងបានប្រគល់ ប័ណ្ណសរសើរ និងលិខិតសរសើរដល់មន្ត្រីកងរាជអាវុធហត្ថដែលមានស្នាដៃឆ្នើមផងដែរ ៕ អត្ថបទ : ព្រាប.ស