ទឹកជំនន់​នៅ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​អ្នកស្លាប់​កើន ឡើងដល់​ជិត ៤០០​នាក់

0

​ ​មន្ត្រី​ឥណ្ឌា​បាន​និយាយថា មនុស្ស​ជិត ២០០​នាក់ បាន​ស្លាប់​នៅក្នុង​គ្រោះធម្មជាតិ​ទឹកជំនន់ នៅ​តំ​នប់​កា​ស្មៀ​រ ដែល​គ្រប់​គ្រង់​ដោយ​ប្រទេស​ឥណ្ឌា ខណៈដែល​ប្រជាជន ៤០០.០០០​នាក់​ទៀត កំពុង​ជាប់​ក្នុង​ទឹកជំនន់ ដែលជា​គ្រោះធម្មជាតិ​ដ៏​អាក្រក់​បំផុត​មួយ ក្នុង​រយៈពេល ៦០​ឆ្នាំ​មកនេះ​​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៤​ថា ក្រុម​សង្គ្រោះ និង​បន្ធូរបន្ថយ​គ្រោះមហន្តរាយ កំពុងស្ថិត​ក្រោម​ប្រតិបត្តិ​ការសង្គ្រោះ ធ្វើឡើង​ដោយ​យោធា និង​បណ្តា​ទីភ្នាក់ងារ​ស៊ីវិល ដោយបាន​សង្គ្រោះ​ប្រជាជន​ច្រើនជាង ២២.០០០​នាក់ ក្នុង​រយៈពេល ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​ប្រើប្រាស់​ឧ​ត្ថ​ម្ភា​គ​ចក្រ និង​សា​ឡង់​។​ ​5

ត្រាក់ទ័រ​ជាច្រើន​គ្រឿង​របស់​យោធា បាន​ឈូសឆាយ​ដើម្បី​បើកផ្លូវ​ធ្វើដំណើរ​ឡើងវិញ ឆ្ពោះទៅ​ទីក្រុង ស្រី​ណាហ្គា ដែលជា​ទីក្រុង​មួយ នៅ​តំបន់​កា​ស្មៀ​រ គ្រប់គ្រង​ដោយ​ឥណ្ឌា និង​ទីប្រជុំជន​ផ្សេងទៀត ដែល​ផ្លូវ​ត្រូវបាន​កាត់ផ្តាច់ ដោយសារ​ដី​បាក់ និង​ទឹក​ហូរ​ខ្លាំង​។​ ​ចំណែក​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​វិញ​តាម​របាយ​ការ​របស់​រដ្ឋាភិបាល​ប​ង្ហា​ញ​ឲ្យ​ឃើញថា គ្រោះទឹកជំនន់​បានសម្លាប់​មនុស្ស​២៣១​នាក់ មកដល់​ថ្ងៃទី​៩​ខែ​ក​ញ្ញា្​។ ភូមិ​ស្រុក​ដល់​ទៅ​២១០០​ភូមិ​រង​ការ​លិ​ខ​លង​ដោយ​គ្រោះទឹកជំនន់​៕ដោយផន សុខជាតិ