អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនមនុស្ស២នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

តាកែវ៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោងដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យនិងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀនចំណុចខ្ទមក្រោយផ្ទះ រោងចិញ្ចឹមមាន់១កន្លែង ស្ថិតភូមិត្រពាំងខ្នា ឃុំ ជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី ។
ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមមានទី១
១/ឈ្មោះធែល ថៃ ភេទប្រុសអាយុ២៥ឆ្នាំ(ជួញដូរ ប្រើប្រាស់) រស់នៅភូមិត្រពាំងខ្នា ឃុំជុំរះពេន ស្រុកសំរោង ខេត្តតាកែវ។
២/ឈ្មោះសុិន សូភេទប្រុសអាយុ៣៨ឆ្នាំ(ជួញដូរ ប្រើប្រាស់)
រស់នៅភូមិស្លែង ឃុំជុំរះពេន ស្រុកសំរោងខេត្តតាកែវ។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថតាងរួមាន ÷ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់សង្ស័យជាគ្រឿងញៀនទម្ងន់៥២,៥៨ក្រាមទូរសព្ទ០២គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ សម្ភារៈច្រកនិងប្រើប្រាស់ថ្នាំញៀនមួយចំនួន
ដាវដែក០៤ដើម កាំភ្លើងកែឆ្នៃ០១ដើម ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមរកសាធាតុញៀន លទ្ធផលមានផ្ទុកសារធាតុញៀនទាំង២នាក់។
បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់រួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកបណ្ដោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់តាមនីតិវិធីបន្ត៕