កំពង់ធំ÷ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២
លោក សុខ សុផល និង លោក យក់ ឆយ ក្រុមការងារគណបក្សចុះជួយឃុំព្រៃគុយ បានសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ដល់សមាជិកគណបក្ស គ្រួសារគណបក្សប្រជាជនកម្ពុជា នៅភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះលោក សុខ សុផល ក្រុមការងារគណបក្សចុះជួយឃុំព្រៃគុយ ក៏មានប្រសាសន៍ថា ការផ្ដល់អំណោយមនុស្សធម៌ជូនសមាជិកគណបក្ស គ្រួសារគណបក្សប្រជាជនកម្ពុជា និងលោកយាយ លោកតាសម្រាប់ប្រើប្រាស់ កាត់បន្ថយការចំណាយផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ។ លោក យក់ ឆយ ក្រុមការងារគណបក្សចុះជួយឃុំព្រៃគុយ ដើម្បីចុះជួយពុកម៉ែបងប្អូនជាបន្តបន្ទាប់ លោកលើកឡើងថា គ្រប់ទីកន្លែងទាំងអស់ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានអំណោយចុះជួយជានិច្ច ដោយមិនទុកឱ្យបងប្អូនណាម្នាក់ អត់ស្បៀងអាហារសម្ភារៈនោះទេ ។ អំណោយដែលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនេះគឺ ខ្លួនឯងផ្ទាល់ បានមកពីសប្បុរសជននានា ដែលគាត់ឧបត្ថម្ភ ដល់គ្រួសារងាយរងគ្រោះ ពិសេសចាស់ជរាគ្មានទីពឹង។ សូមបងប្អូនទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
លោក សុខ សុផល និង លោក យក់ ឆយ ក្រុមការងារគណបក្សចុះជួយឃុំព្រៃគុយ ក៏បានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ សូមពុកម៉ែបងប្អូនណែនាំដល់កូនចៅ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកុំឲ្យមានគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិត។ សូមឱ្យបងប្អូនចូលរួមថែរក្សាសន្តិភាព និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីយើងទាំងអស់គ្នា ។
គួរបញ្ជាក់ផងដែរថា អំណោយដែលផ្តល់ជូនក្នុង១នាក់ទទួលបាន សារ៉ុងម្នាក់មួយ។





































