កំពង់ធំ÷ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២
លោក សាយ គឹឡម ឣភិបាលស្រុកស្ទោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ដែលមានការចូលរួមរបស់ លោល/លោកស្រី ឣភិបាលរង កងកម្លាំងទាំងបី លោក/លោកស្រីមេឃុំ នាយប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ ប្រធានការិយាល័យចំណុះសាលាស្រុក និងប្រធានការិយាល័យជុំវិញស្រុក។
ថ្លែងនៅក្នុងឱកាសនេះ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងបាន ជំរុញឲ្យកងម្លាំងទាំងបីត្រូវជួយបង្កលក្ខណៈឲ្យគ្រប់គណៈបក្សនយោបាយបានធ្វើការឃោសនានិងរក្សាសន្តិសុខសុវត្តិភាពជូនពរដ្ឋក្នុងពេលយុទ្ធនាកាឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះឲ្យបានសុវត្ថិភាពបំផុត។
ជាមួយនេះផងដែរ លោកសាយ គឹមឡម ឣភិបាលស្រុកស្ទោង បានឲ្យឣធិការដ្ឋាននគរបាលស្រុក គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋាបាលគ្រប់ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់លើប្រសិទ្ធភាពការងារស្នូល ការបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផ្សេងក្នុងមូលដ្ឋាន ពិសេសនៅពេលដែលសិស្សានុសិស្សទៅសាលារៀន និងចេញពីសាលារៀន។
លើសពីនេះលោក សាយ គឹមឡម បានណែនាំដល់គ្រប់រដ្ឋបាលឃុំត្រូវបង្កលក្ខណៈ និងបន្តនិរន្តរភាពកិច្ចការរដ្ឋបាលឃុំ ក្នុងការផ្តល់សេវាជូនពលរដ្ឋ ក្នុងឣំលុងពេលដែលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស។ក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី03 ខែមិថុនាឆ្នាំ២០២២ឲ្យបានដំណើរការធម្មតា។
ជាចុងបញ្ចប់ លោកឣភិបាលស្រុកស្ទោងបានជំរុញឲ្យឣធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវយកចិត្តទុកដាក់ជួយធ្វើឣត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរជូនពលរដ្ឋឲ្យបានទាន់ពេលវេលានិងគ្រប់ៗគ្នា។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នាពេលខាងមុខនេះ។





































