ភ្ញៀវទេសចរឆ្លងដែនកម្ពុជាវៀតណាមសម្ដែងនូវការសប្បាយរីករាយដែលកម្ពុជាបញ្ចប់ជំងឺកូវីដ១៩

0

ខេត្តស្វាយរៀង៖ស្ថិតក្នុងខណ:ពេលដែលប្រទេសកម្ពុជាបានបញ្ចប់ជំងឺកូវីដ១៩ តាមរយះចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនពលរដ្ឋ ពិសេសអនុវត្តវិធានសុខាភិបាល៣ការពារនិង៣កុំ រួមនិងរាជរដ្ឋាភិបាលបើកច្រកទ្វារព្រំដែនអន្តរជាតិ នៅទូទាំងប្រទេស បង្កគ្រប់លក្ខណ:អោយពលរដ្ឋធ្វើដំណើរទេសចរ និងប្រកបរបបឆ្ពោះទៅរកស្ថេរភាពសេដ្ឋកិច្ចប្រកបដោយចេរភាពឡើងវិញត្រូវបានពលរដ្ឋ សំដែងនូវការសប្បាយរីករាយ  និងគោរពថ្លែងអំណគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានស្វះស្វែងរកគ្រប់វិធីបញ្ចប់ជំងឺ ប្រកបដោយជោគជយ័។

ជុំវិញកម្ពជា គ្មានចម្លងជំងឺកូវីដ១៩នៅប៉ុន្មានថ្ងៃនេះភ្ញៀវទេចរ ឆ្លងដែនចេញចូលកម្ពុជា វៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀងបានសំដែងការសប្បាយរីករាយណាស់ដែលរាជរដ្ឋាភិបាលកម្ពុជាដែលសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំទប់ស្កាត់ការពារជម្ងឺឆ្លងកូវីដ១៩បានដោយជោគជ័យហើយបើកច្រកទ្វារព្រំដែនអោយភ្លៀវទេសចរណ៍ចេញចូលដើរកម្សាន្តនៅតំបន់ទេសចរណ៍នានាទូទាំងប្រទេស។​

បើតាមរបាយការណ៏ត្រីមាសទី១ឆ្នាំ២០២២របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដែលអ្នកព័ត៌មានទទួលបានថ្ងៃទី១១ខែ ឧសភា ឆ្នាំ២០២២ គិតត្រឹមថ្ងៃទី២៤ខែមិនា ឆ្នាំ២០២២ច្រកទ្វារអន្តរជាតិបាវិតមានអ្នកដំណើរឆ្លងចូលកម្ពុជាមានចំនួន ២ម៉ឺន២ពាន់៦២២នាក់ ស្រីចំនួន៨ពាន់៩០៤នាក់មាន២៧សញ្ជាត្តិ បើប្រៀបធៀបទៅនិងត្រីមាសទី១ឆ្នាំ២០២១មានការកើនឡើងចំនួន២ម៉ឺន១ពាន់៤០៦នាក់ស្មើនិង៩៤%ក្នុងនោះភ្ញៀវជនបរទេសចូលចំនួន២ម៉ឺន២ពាន់០៨៤នាក់ស្រីចំនួន៨ពាន់៧៦៩នាក់មាន២៦សញ្ជាត្តិ ពលរដ្ឋខ្មែរចូលសរុប ៥៣៨នាក់។ អ្នកដំណើរចេញសរុប ១ម៉ឺន ៥ពាន់៤៤៣នាក់ស្រីចំនួន៧ពាន់៣៧៩នាក់មាន១៩សញ្ជាត្តិ បើប្រៀបធៀបទៅនិងត្រីមាសទី១ឆ្នាំ២០២១មានការកើនឡើងចំនួន១ម៉ឺន៤ពាន់០១៨នាក់ស្មើនិង៩០%ក្នុងនោះជនបទេសចេញមានចំនួន១៥៣០០០នាក់មាន១៨សញ្ជាត្តិ និងពលរដ្ឋខ្មែរចេញសរុប១៤៣នាក់ស្រី៥២នាក់។
ទាក់ទងទៅនិងវិធានការទប់ស្កាត់ចម្លងជំងឺកូវីដ១៩ឆ្លងចូលសហគមន៏កម្ពុជា ក្រៅពីបញ្ឈប់ការយកសំណាករកវិជ្ជមានជំងឺកូវីដ១៩លើភ្ញៀវចេញ ចូល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បន្តធ្វើជីវសុវត្តិភាពដ៏ដែលនៅលើមធ្យោបាយដឹកជញ្ជូននេះបើតាមការបញ្ជក់របស់ លោកវេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធានក្រុមចត្តាឡីស័កប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិបាវិតអោយដឹងថានៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២២នេះដែរ។គឹមសេង