លោក ជំទាវ ម៉ែន នារីសុភ័ក្រ និងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិដឹកនាំក្រុមការងារចុះចែកអំ ណោយកាក បាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតចំនួន ២០៣ គ្រួសារនៅក្នុងស្រុកកំពង់លែង

0

កំពង់ឆ្នាំង លោកជំទាវ ម៉ែននារីសោភ័គ អគ្គលេខាធិការរងទី ១កាកបាទ ក្រហមកម្ពុជា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រ ធានគណៈកម្មាធិការកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ ឆ្នាំង នៅព្រឹកថ្ងៃទី១១

ខែ ឧសភាឆ្នាំ ២០២២ បានដឹកនាំក្រុមការងារកាក បាទក្រហមខេត្ត និងកាកបាទស្រុកកំពង់លែងចុះចែកអំណោយកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រខ្វះ ខាតចំនួន២០៣ គ្រួសារមកពីឃុំដារ និងឃុំពោធិ៍ ស្រុកកំពង់លែង នៅក្នុងបរិវេណសាលា
ស្រុកកំពង់លែង។

ឱកាសនោះស្ទាវសុភ័ក្រនិងឯកឧត្តមស៊ុនសុវណ្ណរិទ្ធិ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរានីហ៊ុនសែន ប្រ ធានកាកបាទ
ក្រហមកម្ពុជារួមនិងប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជា ពលរដ្ឋនៅក្នុងស្រុកកំពង់លែងផងដែរ ។

ចំណែកអំណោយរបស់កាក បាទក្រហមកម្ពុជាបានដែលបានចែកជូនក្នុងមួយ
គ្រួសារៗទទួលបានអង្ករ ២៥ គីឡូ ,ត្រីខ ១ យូរ , និងមុង១ ភួយ១ សារុង១ និង
ថវិកា ២ ម៉ឺនរៀលផងដែរ ។

ក្នុងនោះដែរលោក យ៉ែម លក្ខិណា
អភិបាលស្រុកកំពង់លែង បានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារ ៗ ៥ ពាន់រៀលទៀត សម្រាប់ធ្វើសោហ៊ុយ ពេលបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរត្រឡប់ ទៅមូលដ្ឋានវិញ ៕សុខ គឹមសៀន