ផ្ទះចំនួន២ខ្នងបន្ថែមទៀតក្នុង ចំណោម ៥ខ្នងដែលមិនព្រមគោរពកិច្ចសន្យា ជាមួយក្រុមហ៊ុនកសាងផ្លួវ ជាតិលេខ ៥ត្រូវបានអាជ្ញាធរស្រុក និងសមត្ថកិច្ចចម្រុះប្រើវិធានការរដ្ឋបាលវាយកំទេចចោល នៅក្នុងឃុំកន្លៃ ស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង ផ្ទះចំនួន២ខ្នងបន្ថែមទៀត ក្នុងចំនួន ៥ខ្នង ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ ដឹកនាំដោយលោក ចេង ចាន់ដូណាបានប្រតិបត្តិការវាយកំទេចចោល ដោយ
សារម្ចាស់ផ្ទះមិនគោរពកិច្ចសន្យា បន្ទាប់ពីទទួលថវិការ ដោះស្រាយផលប៉ះពាល់ ការកសាងផ្លួវជាតិលេខ៥រួចហើយ តែមិនព្រមរុះរើចេញដោយខ្លួនឯង ។កិច្ចប្រតិបត្តិការផ្ទះចំនួន២ខ្នងនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខផ្សារពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៌ ។

លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៌ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរឹងរុសមិន ព្រមគោរពកិច្ចសន្យា ជាមួយអន្តរក្រសួង ក្រោយពីបានទទួលថវិកាដោះ ស្រាយផលប៉ះពាល់ក្នុងការកសាងផ្លូវជាតិលេខ៥មានចំនួន៥ ខ្នង ។

កន្លងមករដ្ឋបាលស្រុក បានធ្វើការណែនាំអប់រំជាច្រើនលើកមកហើយប៉ុន្តែម្ចាស់ផ្ទះនៅតែ មិនគោរពកិច្ចសន្យា និងមិនស្ម័គ្រចិត្តរុះរើផ្ទះចេញដោយខ្លួនឯងទើបកាលពីសប្តាហ៍មុន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានចាត់អោយសមត្ដកិច្ចចម្រុះថ្នាក់ខេត្ត និងថ្នាក់ស្រុក បានប្រើប្រាស់វិធានការរដ្ឋបាលសហការជាមួយក្រុមហ៊ុនកសាងផ្លូវជាតិលេខ៥ វាយកម្ទេចនិងរុះរើរួចរាល់អស់ចំនួន២ខ្នង ។ នៅថ្ងៃនេះសមត្ថកិច្ចចម្រុះបានបន្តរុះរើចំនួនបន្ថែម២ទៀត ហើយនឹងបន្តរុះរើឱ្យអស់ក្នុងសប្តាហ៍នេះ ដើម្បីទុកលទ្ធភាព
ឲ្យក្រុងហ៊ុនជប៉ុនបន្តការកសាងផ្លូវ ជាតិលេខ៥ទៅតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

គួររំឮកថា៖ ផ្លូវជាតិលេខ៥ ពី ខេត្ត កណ្តាល ទៅខេត្តបាត់ដំបង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជ រដ្ឋាភិបាល ត្រូវបានជួសជុល កសាងឡើងវិញដោយក្រុមហ៊ុនជប៉ុនឲ្យក្លាយ ទៅជាផ្លូវអាស៊ាន ជាផ្លូវភ្លោះមានទទឹង
ធំអាចបើកបររថយន្តទៅមកបានដោយងាយស្រួល ស្របតាមការ រីកចម្រើនរបស់ប្រទេសជាតិ ហើយបើតាមគម្រោងផ្លូវជាតិលេខ ៥ នេះនឹងត្រូវបញ្ចប់ការកសាងនៅចុងឆ្នាំ២០២២ នេះ។

ចំពោះកសាងផ្លូចជាតិលេខ៥នេះផងដែរ ក្រុមហ៊ុនជប៉ុន បានដោះស្រាយផលប៉ះពាល់ ជូនដល់ប្រជាពលរដ្ឋរួចរាល់អស់ហើយ ដូចជាការប៉ះពាល់ដីស្រែ ដីចំការ ដើមឈើ ដីលំនៅដ្ឋាននិងលំនៅដ្ឋានជាដើម ។ប៉ុន្តែមានខ្លះពេលទទួលបានសំណងផលប៉ះពាលរួចហើយតែមិនព្រមគោរពកិច្ចសន្យា ទើប ក្រុមហ៊ុន សហការជាមួយអាជ្ញាធរដែនដសមត្ថីនិង សមត្ថកិច្ចចម្រុះ ចុះអនុវត្តវិធានការរដ្ឋបាល ដូចករណីផ្ទះ៥ខ្នងនៅមុខផ្សារ ពន្លៃ ស្រុកបរិបូរណ៌ ខាងលើនេះ៕សុខ គឹមសៀន