​អាម៉េរិក និង​អ៊ីស្រាអែល​សាកល្បង​ប្រព័ន្ធ​ការពារ គ្រាប់​មី​ស៊ី​ល

0

​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អាមេរិក​លោក ស្ទេ​វ វ៉ា​រ៉ែ​ន បាន​និយាយថា កម្មវិធី ពិសោធន៍​រួមគ្នា ដែល​ធ្វើឡើង ដោយ​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​អ៊ីស្រាអែល ទៅលើ​ប្រព័ន្ធ ការពារ គ្រាប់​កាំជ្រួច​មី​ស៊ី​ល ត្រូវបាន​រៀបចំឡើង​យ៉ាង​ប្រសើរ​បំផុត ដើម្បី​ប្រឆាំង និង​គំរាមកំហែង​ដោយ​មី​ស៊ី​ល នាពេល​អនាគត ដូចដែល​បានគ្រោង​ទុក ។​ ​

ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៤ នេះ ដោយ​លើកឡើង​ពី សម្ដី របស់លោក វ៉ា​រ៉ែ​ន ដែល​បាន​ថ្លែងប្រាប់ ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា អង្គការ​ការពារ​គ្រាប់​មី​ស៊ី​ល អ៊ីស្រាអែល ជាមួយ​នាយកដ្ឋាន ស្រាវជ្រាវ​ការពារ និង​អភិវឌ្ឍន៍ នៃ​ទីភ្នាក់ងារ​ការពារ​មី​ស៊ី​ល​អាមេរិក បានធ្វើ​តេស្ត​រួមគ្នា​មួយ ក្នុងការ​ការពារ និង​ស្ទាក់ចាប់​គ្រាប់​កាំជ្រួច​មី​ស៊ី​ល ។​ ​

ប្រទេស​អ៊ីស្រាអែល ដែលជា​សម្ព័ន្ធមិត្ត​កាត់ទឹក​មិន​ដាច់ នឹង​ប្រកាស​ពី​គោល​ដំណង​របស់ខ្លួន ទៅលើ ប្រព័ន្ធ​ការពារ គ្រាប់​មី​ស៊ី​ល​មួយ ព្រោះ​វា​ជា​អាទិភាព​ការពារ​របស់​ប្រទេសមួយ ដែល បាន​សហការគ្នា តាំងពី​អតីតកាល ជាមួយនឹង​ក្រសួងការពារជាតិ​អាម៉េរិក ទៅលើ​សមត្ថភាព ធ្វើ​ពិសោធន៍​ស្រដៀង​គ្នា នេះដែរ ហើយ​ការធ្វើ​តេស្ត​នេះ ត្រូវបាន​ធ្វើឡើង នៅលើ​ដែនសមុទ្រ​ក្នុង​របស់​ប្រទេស​អ៊ីស្រាអែល​៕