ខេត្តបាត់ដំបង ÷ សត្វគោ១ក្បាល បានដួលងាប់ភ្លាមៗនៅតាមផ្លូវ បន្ទាប់ពីបានដល់ទាក់នឹងខ្សែវ៉ាយហ្វាយ របស់ក្រុមហ៊ុនមួយ ដែលបានដាច់ធ្លាក់នៅតាមផ្លូវ។
ហេតុការណ៍ដែលកម្រ និងមិនគួរអោយជឿនេះ បានកើតឡើង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៧ ព្រឹក ស្ថិតនៅក្រុមទី៦ ភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកបានបញ្ជាក់ថា មានករណីខ្សែវ៉ាយហ្វាយ របស់ក្រុមហ៊ុនអុិនធីណែត មួយ បានដាច់ធ្លាក់មកដីបានកើតឡើងចំនួន ១លើក បណ្តាលឲ្យឆក់ងាប់សត្វគោ ចំនួន ១ ក្បាល។
ជុំវិញបញ្ហានេះ នៅមិនទាន់មានអង្គភាពជំនាញណាមួយ ធ្វើការបកស្រាយ ឬអះអាងអោយបានច្បាស់នៅឡើងទេ ចំពោះរឿងខ្សែវ៉ាយហ្វាយ ដែលមានចរន្តឆក់បែបនេះ ព្រោះបើរឿងនេះជារឿងពិត មនុស្សគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ជាទីបំផុត ៕ អត្ថបទ : ព្រាប.ស





































