រដ្ឋមន្ដ្រីការបរទេសអ៊ីស្រាអ៊ែល លោកAvigdor Lieberman បានប្រកាស នៅថ្ងៃទី៩ ខែកញ្ញា ឱ្យដឹងថា ក្រុមឧទាម ហាមាសកាន់តែមានភាពខ្លាំងក្លាក្រោយ ពេលមានសង្គ្រាមវាយប្រហារជាមួយ អ៊ីស្រាអ៊ែលម្ដងៗ ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្ដីពី គោលនយោបាយប្រយុទ្ធប្រឆាំងអំពើ ភេរវកម្មលោកAvigdor Lieberman បានបញ្ជាក់ថា រាល់ពេលដែលក្រុមហា មាសទទួលរងការវាយប្រហារពីអ៊ីស្រា អ៊ែលគឺក្រុមនេះខ្លាំងឡើងៗជាងមុនថែម ទៀត ចំណែកប្រធានាធិបតីប៉ាឡេស្ទីន ម៉ាម៊ូតអាបាស បែរជាទន់ខ្សោយពីមួយ ថ្ងៃទៅមួយថ្ងៃវិញ ។
រដ្ឋមន្ដ្រីការបរទេសអ៊ីស្រាអ៊ែលបន្ដ ឱ្យដឹងទៀតថា តាមលទ្ធផលស្រាវជ្រាវ ក្រុមហាមាសទទួលបានការគាំទ្រយ៉ាង ច្រើនពីពលរដ្ឋប៉ាឡេស្ទីន ។ ប្រសិនបើ មានការបោះឆ្នោតជ្រើសរើសប្រធានា ធិបតីនៅថ្ងៃនេះគឺមេដឹកនាំក្រុមហាមាស ប្រាកដជាទទួលជ័យជម្នះជាមិនខាន ។
រដ្ឋមន្ដ្រីការបរទេសអ៊ីស្រាអ៊ែលបាន បន្ដទៀត ក្រុមឧទាមហាមាសគ្របដណ្ដប់ ទៅលើរដ្ឋាភិបាលប៉ាឡេស្ទីនដោយក្រុម នេះអាចក្លាយជាក្រុមដែលគ្រប់គ្រង ទឹក ដីប៉ាឡេស្ទីនក៏ដូចជាតំបន់កាសា ។ សង្គ្រាមវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើកាសារយៈពេលជាងមួយខែកន្លង មកបង្កឱ្យខូចខាតអាយុជីវិតនិងទ្រព្យ សម្បត្ដិជាច្រើន ។ ដើម្បីអភិវឌ្ឍន៍តំបន់ ដែលរងការបំផ្លាញដោយសង្គ្រាមត្រូវ ចំណាយទឹកប្រាក់ជាង៧ពាន់លានដុល្លារ។ សង្គ្រាមវាយប្រហារបានសម្លាប់ពលរដ្ឋ ប៉ាឡេស្ទីន១.០៣៣នាក់ ភាគច្រើនជា ពលរដ្ឋស្លូតត្រង់និង៥.៩០០នាក់រងរបួស ក្នុងការវាយប្រហាររយៈពេលតែ១៩ថ្ងៃ ប៉ុណ្ណោះពីអ៊ីស្រាអ៊ែល។