រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធី បុណ្យចំរើនព្រះជន្មព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា ជាណាចក្រកម្ពុជាព្រះជន្មគម្រប់ ៦៩ យាងចូល៧០ព្រះវស្សា

កំពង់ឆ្នាំងៈ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះជន្មគម្រប់៦៩ យាងចូល៧០ ព្រះវស្សាត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុម
ប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការនិមន្តនិងចូលរួមពីព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្ត , មន្រ្តីសង្ឃខេត្ត ក្រុង ស្រុក ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបី ប្រធានអង្គភាព ជុំវិញខេត្តនិងមន្រ្តីសាលាខេត្តចូលរួមជាច្រើនរូបផងដែរ។

កម្មវិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជា
ណាចក្រកម្ពុជាព្រះជន្មគម្រប់៦៩យាងចូល៧០ព្រះវស្សាបានប្រារព្ធធ្វើតាមលំដាប់លំដោយ តាមប្រពៃណីព្រះពុទ្ធសាសនា តាមការគ្រោងទុកដោយមានការចូលរួមអបអរសាទរ យ៉ាងអធឹកអធមពីស មាជិកក្នុងអង្គពិធី។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបា នអានសារថ្វាយព្រះពរដល់ព្រះអង្គក្នុងឱកាសថ្ងៃចំរើនព្រះជន្មព្រះករុ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះជន្មគម្រប់៦៩ យាងចូល៧០ព្រះវស្សា ដែលបានប្រារព្ធឡើង នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២នេះថាៈ ទូលបង្គំ
ជាខ្ញុំក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពល រដ្ឋទូទាំង ខេត្តកំពង់ឆ្នាំង មានសេច ក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុត នៃទិវាប្រារព្ធពិធីចម្រើ នព្រះជន្មព្រះ
ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះម ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។

ក្នុងពិធីដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមធ្វើអភិវនន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យម ង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេរបួងសួងគុណ បុណ្យព្រះរតនត្រ័យកែវបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហា
ក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះ អង្គ ព្រះបរមកោដ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់រក្សា និងអភិបា លរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈសូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និងទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះមហាក្ស
ត្រជាតិខ្មែរ ជានិច្ចនិរន្តរ៏តទៅ។

នៅក្នុងកម្មវិធីនេះដែរថ្នាក់ដឹកនាំបា នថ្វាយកន្រ្តកផ្កា ដល់ព្រះមហាក្ស ត្រ និងបានរាប់បាតប្រគេនព្រះស ង្ឃចំនួន៩អង្គ ដែលនិមន្តចូលរួមក្នុងពិធីនេះផងដែរ៕សុខ គឹមសៀន