​លោក​ស៊ី ​សុខជាតិ​បាន​ទទួលស្គាល់ថា​ក្រុុង​សិរីសោភ័ណ​ពិតជា​មាន​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទពិតមាន​តែ​លោក​បានធ្វើ​ការបង្ក្រាបជាច្រើនដងមកហើយ​ហើយ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​លោក​វិ​រះ​សេនីយ៍ ត្រី​សី​ុ​វ​សុជាតិ​អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បាន​ទទួលស្គាល់ថា​ក្រុង​សិរីសោភ័ណ ពិត​ជាមាន​ល្បែងស៊ីសង​កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ក្រុង​ពិតប្រាកដ​មែន តែ​លោក​ធ្លាប់បាន​ធ្វើការ​ណែនាំ​ម្តង​ជា​ពីរដង​មកហើយ ដូច្នេះ​ប្រសិនបើ​នៅតែ​កើតមាន​ទៀត​លោក​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តែម្តង ។28 10_13.49

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ធ្លាប់បាន​ប្តេជ្ញា​ថា នឹង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​និង​លុបបំបាត់​អំពើ​ចោរ​ម​ក្ម​ផ្សេងៗ ក្រុម​បងតូច​បងធំ និង​គ្រឿងញៀន​ជាពិសេស​ល្បែងស៊ីសង​មិនអោយ​កើតមាន​ឡើយ​។ ទីតាំង​ដែល​បើក​ឲ្យ​លេង​ល្បែងស៊ីសង​យ៉ាងសកម្ម​នៅ​ខាងត្បូង​ផ្សារ​ដើម​គ សង្កាត់​អូរ​អំបិល​ដែល​ត្រូវបាន​គេ​ដឹងថា ជា​របស់​ទាហាន​មកពី​ខេត្តព្រះវិហារ អ្នក​ចូល​លេង​ភាគច្រើន​ជា​ឈ្មួញ​ឈើ​ទី​២.​នៅ​ខាងត្បូង​ផ្សារ​ទឹកថ្លា​សង្កាត់​ទឹកថ្លា និង​ទី​៣.​នៅ​ខាងជើង​របង​វត្ត​ស្វាយ​ចាស់​។​អ្នកញៀន​ល្បែង​ចូល​លេង​យ៉ាង​ញឹកញាប់​បាន​ប្រាប់​អ្នកយក​ព៌​ត័​មាន​ឲ្យ​ដឹងថា ទីតាំង​លេងល្បែង​ស៊ីសង​ទាំង​៣​កន្លែង​ខាងលើនេះ​គឺមាន​រាប់​ឆ្នាំ​មកហើយ និង​ម្ចាស់​ល្បែង​បាន​បង់លុយ​ឲ្យ​កំលាំង​សម​ត្តិ​កិច្ច​គ្រប់​អង្គភាព​រួចរាល់​អស់ហើយ​។

កត្តា​ទាំងអស់​នេះហើយ​ធ្វើ​បទល្មើស​ចោរលួច ចោរប្លន់ និង​គ្រឿងញៀន​កើតឡើង​ប្រាស់ចាក់​ពី​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​ក្រសួងមហាផ្ទៃ​។ លោក ស៊ីវ សុជាតិ បាន​និយាយ​បញ្ជាក់ថា​នៅ​ក្រុង​សិរីសោភ័ណ​កន្លងមក​មាន​ល្បែង​សី​ុ​សង​គ្រប់​ប្រភេទ​ពិតប្រាកដ​មែន​តែ​ក្រោយមក​លោក​បាន​ហៅ​ម្ចាស់​ល្បែង​ទាំងអស់​នោះមក​ធ្វើការ​ណែនាំ​អោយ​បញ្ឈប់​រួចរាល​អស់ហើយ​។​បើសិនជា​កើតមាន​គឺ​លោក​បានដឹង​នឹងមាន​វិធានការ​បង្ក្រាប​មិនអោយ​កើតមាន​ទៀតឡើយ​ព្រោះ​បានធ្វើ​វេទិកា​ផ្សព្វផ្សាយ​ភូមិ​.​ឃុំ​សុ​វត្តិភាព​ដល់​បងប្អូន​ក្នុងភូមិ​ជាប្រចាំ​មិនអោយ​កើតមាន​ទៀត​ទេ​ដើម្បី​ការពារ​ ​សន្តិសុខ​ជូន​ប្រជា​ពលរ​ដ្ធ​ឲ្យ​បាន​សេចក្តីសុខ​៕ដោយផន សុខជាតិ