ប៉ៃលិន ៖ ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យ ចម្រើន ព្រះ ជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ព្រះ ជន្ម ៦៩ យាងចូល ៧០ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួស មុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តប៉ៃលិន សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដែង ថ្វាយនូវកតញ្ញូ កត្ត វេទិតាធម៌ ចំពោះ ព្រះ មហាករុណាទិគុណ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រកប ដោយព្រះទសពិធរាជធម៌ ព្រះ ព្រហ្មវិហារ ធម៌ ដ៏ ខ្ពង់ខ្ពស់បំផុត និងសូមធ្វើ អភិវន្ទន កិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើក ហត្ថ ទាំងទ្វេ បួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំង ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធ ព្រះ មហាវីរក្សត្រ “ ព្រះ បរម រតនកោដ្ឋ” សូម ជួយ ប្រោស ប្រសិទ្ធពរជ័យ និងអភិបាលរក្សា ព្រះអម្ចាស់ជីវិតលើត្បូង ជាទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត សូមព្រះអង្គមានព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះ ពលានុភាព ខ្លាំងក្លា ព្រះ បញ្ញា ញ្ញាណ ឈ្លាស វៃ ព្រះតេជបារមីភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និង គង់ ប្រថាប់ ជា ម្លប់ដ៏ ត្រជាក់ នៃ ប្រជារាស្ត្រ ខ្មែរ គ្រប់ៗរូប ជារៀងដរាបតរៀងទៅ ៕អត្ថទ ភ្នំខៀវ ប៉ៃលិន







































