នៅក្នុងពិធីទទួលទានអាហារការងារប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏ជ្រាលជ្រៅនោះ បណ្តាមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សា និងការផ្លាស់ប្ដូរមតិ អំពីចំណុចសំខាន់ៗ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូទ្វេភាគី ជាមួយអាស៊ាន និងសហរដ្ឋអាមេរិច រួមទាំងការផ្លាស់ប្ដូរមតិ និងយោបល់ ជុំវិញបញ្ហាតំបន់ និងអន្តរជាតិ។ ប្រជាពលរដ្ឋអាមេរិក-អាស៊ាន មានប្រមាណជាង 1000លាននាក់ ហើយអាមេរិកបច្ចុប្បន្នជាប្រទេស ដែលអាស៊ានធ្វើពាណិជ្ជកម្មធំជាងគេ ហើយជាប្រភពនៃវិនិយោគធំជាងគេ សម្រាប់អាស៊ានផងដែរ។
វ៉ាស៊ីនតោនឌីស៉ី សហរដ្ឋអាមេរិក, ថ្ងៃទី១២ ឧសភា ឆ្នាំ២០២២។





































