ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី 13ខែឧសភាឆ្នាំ 2022 នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌល សកម្ម ភាពកំចាត់មីនកម្ពុជា បានថ្លែងថា៖ វ៉ាក់សាំង ការពារជំងឺកូវីដ១៩ គឺជាឱសថទិព្វដ៍ពិសេស ដែលពិភពលោកដណ្ដើមគ្នាទិញ ហើយបើទោះបីមានលុយ ប្រទេសខ្លះក៏មិនប្រាកដថាទិញបានដែរ។ ប៉ុន្តែដោយ ការឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលគិតត្រូវ ធ្វើត្រូវ បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ទាន់ពេលវេលា ធ្វើឱ្យប្រទេសបានធូស្រាលពីជម្ងឺដ៍កាច
សាហាវមួយនេះ ។
មានប្រសាសន៍បែបនេះក្នុង ឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីនជំនាន់ទី១៤២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកម្ចាត់មានស៊ីម៉ាក់ កំពង់ឆ្នាំង ឯកឧត្តមបានបន្តថា ដោយសារតែប្រជាពលរដ្ឋទទួលបានវ៉ាក់សាំង ចាក់ជាបន្តបន្ទាប់ទើបកាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅប្រមុខរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចជាតិ។ អ្វីដែលជាបទពិសោធន៍ យ៉ាងធំនោះ គឺការបើកឲ្យដើរហើរដោយសេរី ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីពេលកន្លងទៅនេះ ដែលជាលទ្ធផល ក្រោយបុណ្យចូលឆ្នាំឃើញថាជម្ងឺកូវីដមិនមានសន្ទុះកើនឡើងនោះទេ រហូតមកដល់ពេលនេះមានថ្ងៃខ្លះ គឺគ្មានអ្នកឆ្លងម្នាក់ឡើយ ។
ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌល សកម្ម ភាពកំចាត់មីនកម្ពុជាបាន បញ្ជាក់ទៀតថា៖ ថ្ងៃនេះក្មួយៗ បានបញ្ចប់ការសិក្សាគឺបានក្លាយខ្លួនទៅជាមន្ត្រី
ស៊ីម៉ាក់ ពេញសិទ្ឋ និងទទួលប្រាក់ខែ បន្ត
វេន ពី ឪពុកម្ដាយ ។ ការទទួលក្មួយៗឱ្យចូលក្នុងអង្គភាពកំចាត់មីនស៊ីម៉ាក់គឺជាការលើកទឹកចិត្តដល់ឪពុកម្ដាយ របស់ក្មួយៗ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃតស៊ូ បម្រើអង្គភាព ស៊ីម៉ាក់ កន្លងមក ។
ចំពោះក្មួយៗ ខិតខំបន្តរៀនសូត្រយកជំនាញ បន្ថែមដូចជា៖ ផ្នែកសុនខ និង ផ្នែកគ្រឿងចក្រជាដើមក្មួយៗទទួលនឹងទទួលបានប្រាក់ ជំនាញបន្ថែមពីលើប្រាក់ខែដែលមានស្រាប់ ។ ជាចុងក្រោយសូមអរគុណ ចំពោះឪពុកម្ដាយរបស់ក្មួយៗ និងមានមោទនភាពចំពោះឪពុកម្ដាយរបស់ក្មួយៗ ដែលបានក្មួយៗ ជាកូនល្អបន្តវេនពីឪពុកម្ដាយចូលវគ្គសិក្សានៅពេលនេះទទួលបានជោគជ័យ។
យោងតាមរបាយការណ៍របស់ឯកឧត្តមម៉ុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនបានឲ្យដឹងថា វគ្គសិក្សាជំនាន់ទី១៤២ បានចាប់ផ្តើមសិក្សាពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១៣ ខែឧសភា មានសិក្ខាកាមសរុបចំនួន២៩១នាក់ ស្រី ៩៣ នាក់ ដែលពួកគេទាំងអស់សុទ្ធតែ ជាកូន ជាក្មួយ របស់មន្ត្រី និងបុគ្គលិកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន។ សិក្ខាបានចូលរួមហ្វឹកហាត់សរុបចំនួន១៨៧នាក់ មិនបានចូលហ្វឹកហាត់ដោយមូលហេតុផ្សេងៗ៤នាក់ វគ្គសិក្សាបានចែកជា ៣ដំណាក់កាល ។
ដំណាក់កាលទី១ គឺ ហ្វឹកហ្វឺននៅក្នុងវិទ្យាស្ថាន,ដំណាក់កាលទី ២ គឺចេញទៅអនុវត្តជាក់ស្តែងតាមកងឯកភាព កំចាត់មីន និងដំណាក់កាលទី៣ គឺហ្វឹកហ្វឺននៅវិទ្យាស្ថានបន្ថែមដើម្បីវាយតម្លៃពីលទ្ធផលសរុប ។ចំពោះលទ្ធផលការសិក្សាសិក្ខាម
ទទួលបាននិទ្ទេសល្អប្រសើរ ចំនួន២៨៥នាក់ និទេសល្អណាស់ ១នាក់ និងបោះបង់ចោលការងារចំនួន១នាក់៕
សុខ គឹមសៀន







































