មន្ដ្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល អាមេរិក កាលពីថ្ងៃទី៩ ខែកញ្ញា បាន ប្រកាសថា អាមេរិកបានស្នើដល់ភាគី ចិនគាំទ្រ និងចូលរួមក្នុងសម្ពន្ធមិត្ដ សម្រាប់ទប់ទល់ជាមួយក្រុមអ៊ិស្លាម បង្កើតទឹកដី ISIL ដែលកំពុងតែគ្រប់គ្រង តំបន់មួយចំនួនធំនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ក្រុមISIL ក៏បានគំរាមកំហែង វាយប្រហារប្រទេសចិនផងដែរ ទាំងនោះ ហើយដែលធ្វើឱ្យចិនត្រូវពិចារណាក្នុង ការចូលរួមជាមួយសម្ពន្ធមិត្ដអាមេរិក ប្រឆាំងក្រុម ISIL ។
សំណើខាងលើរបស់អាមេរិកធ្វើ ឡើងក្រោយពេលទីប្រឹក្សាសន្ដិសុខជាតិ អាមេរិក លោកស្រីស៊ូសាន់ រ៉ៃបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដែលជា សកម្មភាពបើកផ្លូវសម្រាប់ដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ខាងមុខ ។ មន្ដ្រីអាមេរិក បានបញ្ជាក់ថា ភាគីចិនបានយកចិត្ដទុក ដាក់យ៉ាងខ្លាំងដល់សំណើរបស់អាមេរិក ឱ្យចូលជាមួយសម្ពន្ធមិត្ដប្រឆាំងក្រុម ISIL ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងក៏ បានព្រួយបារម្ភពីការកើនឡើងនៃក្រុម ភេរវកម្មនេះអាចបង្កអុកឡុកដល់ ប្រទេសចិន ពិសេសគឺតំបន់ស៊ីនជាង ដែលមានជនជាតិអ៊ិស្លាមភាគច្រើនរស់ នៅ ។
កន្លងមក រដ្ឋទូតចិនប្រចាំនៅអង្គ ការសហប្រជាជាតិក៏បានស្នើសហគមន៍ អន្ដរជាតិរួមគ្នាទប់ទល់ការរាលដាលនៃ ក្រុមបង្កើតទឹកដីISIL ។ បច្ចុប្បន្ន អាមេរិកកំពុងតែគិតគូ ល្អិតល្អន់ពីវិស័យណាមួយដែលចិនអាច ចូលរួមក្នុងសម្ពន្ធមិត្ដប្រឆាំងក្រុម ISIL នៅពេលដែលសម្ពន្ធមិត្ដត្រូវបានបង្កើត ឡើង ។ អ្នកនាំពាក្យក្រសួងការបរទេស ចិនមិនបានធ្វើវិភាគអ្វីជុំវិញបញ្ហានេះ ឡើយ ដោយគ្រាន់តែបញ្ជាក់ថា ចិន អាមេរិកចាំបាច់ត្រូវតែពង្រឹងទំនាក់ ទំនងដើម្បីរក្សាសន្ដិសុខ ស្ថិរភាពនៅក្នុង តំបន់តែប៉ុណ្ណោះ ។
ការប្រកាសបង្កើតសម្ពន្ធមិត្ដប្រឆាំង ក្រុម ISIL របស់អាមេរិកត្រូវបានក្រុម អ្នកវិភាគឯករាជ្យបញ្ជាក់ថា ជាយុទ្ធ សាស្ដ្ររបស់អាមេរិកក្នុងការប្រើប្រាស់ ក្រុមISIL គំរាមកំហែង ហើយអូសទាញ ប្រទេសដែលធ្លាប់ជាសត្រូវរបស់ អាមេរិកឱ្យធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ ខ្លួន ដូចជាការគៀងគរចូលរួមក្នុងសម្ពន្ធ មិត្ដប្រឆាំងក្រុម ISIL ។
ក្រុម ISIL មានកម្លាំងទាហានប្រមាណ ១សែននាក់ប៉ុណ្ណោះ ប្រសិនបើអាមេរិក វាយប្រហារនោះ ប្រើប្រាស់រយៈពេលតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏អាចយកឈ្នះបាន ។ ប៉ុន្ដែអាមេរិកមិនធ្វើដោយឯកឯងនោះ ឡើយ ត្រូវតែអូសទាញប្រទេសដែលរង ការគំរាមកំហែងដោយក្រុមនេះមក ចូលរួមក្នុងសម្ពន្ធមិត្ដរបស់ខ្លួន ។
កន្លងមកថ្មីៗ អតីតមេដឹកនាំបដិវត្ដន៍ ដ៏ល្បីល្បាញរបស់ប្រទេសគុយបា លោក ហ្វីដែល កាស្ដ្រូ ក៏បានចោទប្រកាន់ អាមេរិកថា អាមេរិក និងអ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវចំពោះការបង្កើត ឱ្យមានក្រុម ISIL នេះឡើង ។ សកម្មភាព របស់ក្រុមនេះកន្លងមកទៅលើអាមេរិក គ្រាន់តែជាឆុតឆាកបង្វែរទិសដៅទស្សនៈ របស់ពិភពលោកកុំឱ្យចាប់អារម្មណ៍ទៅ លើការពិតដែលនៅពីក្រោយក្រុមISIL។