ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី ១៣ ឧសភា ២០២២ សម្តេចចៅហ្វាវាំង.គង់ សំអុល.ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងអមដំណើរដោយឯកឧត្តមគុយសុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងនិង ប្រធានក្រុមប្រឹក្សាខេត្តលោក ឡុងឈុនឡៃ លោក ស៊ុន សុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងលោក នួនស៊ីណាត ប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំងបានអញ្ជើញសំណេះសំណាលជាមួយកម្មករកម្មការនីនិយោជិក រោងចក្រសហគ្រាសចំនួន៥៥០០នាក់មកពីរោងចក្រពីនៅក្នុង
ស្រុកសាមគ្គីមានជ័យនិងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម.ស៊ុនសុវណ្ណារិទ្ធិ.បានឡើងរាយការណ៍ជូនគណៈអធិបតីស្ដីអំពីវឌ្ឍនភាពនៃការរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តក្រោមការដឹកនាំរបស់សម្ដេចទទួលសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ។
ក្នុងឱកាសនោះផងដែរអភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បង
ប្អូនកម្មករកម្មការនីគ្រប់បណ្ដារោងចក្រទាំងអស់សូមរួមគ្នាទប់ស្កាត់ការរីករាលដាលកូវីដ19 គ្រាដែលប្រមុខរាជ
រដ្ឋាភិបាលមានសម្ដេចតេជោសែនចិត្តចែងការចាក់វ៉ាក់សាំងជូនដល់ប្រជាពល
រដ្ឋចាប់ពីមនុស្សចាស់រហូតដល់កុមារយ៉ាងមានប្រសិទ្ធភាពតាំងពីថ្នាក់មូលដ្ឋានរហូតដល់ដុំជម្រុញផងដែរ ។
ក្នុងឧិកាស់ជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីនិយោជិតរោង
ចក្រសហគ្រាសទាំងអស់នៅថ្ងៃនេះសម្ដេចជ្វាវាំងគង់សំអុលឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
បានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោសែននិងស្ថាបនិកជាច្រើននាក់បានលះបង់ជីវិតដូរយកមកនូវសុខសន្តិភាពនិងស្ថេរភាពក្នុងប្រទេសានធ្វើអោយមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះសម្ដេចតេជោសែនបានដាក់ចេញគោលនយោបាយឈ្នះឈ្នះនិងការអភិ
វឌ្ឍប្រទេសជាតិលើគ្រប់វិស័យផ្លូវគមនាគមន៍.ទឹកភ្លើងតាំងពីទីក្រុងរហូតដល់ជនបទឆ្ងាយៗពិសេសធនធានមនុស្ស ។
សម្ដេចចៅហ្វាវាំង.គង់ សំអុល.ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនកម្មករកម្មការិនីនិយោជិករោងចក្រសហគ្រាសនៅក្នុងខេត្តកំពង់ឆ្នាំងសូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី ៥មិថុនា ២០២២ខាងមុខនេះដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ។
កម្មកកម្មការនីដែលបំរើការងារនៅតាមបណ្តារោងចក្រក្នុងខេត្តកំពង់ឆ្នាំងបានសំដែងនូវថំណាប់អារម្មណ៍ដូចៗគ្នាថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោសែនបានធ្វើអោយប្រទេសជាតិមានអ្វីៗដូចសព្វថ្ងៃនេះដូចពួកគាត់នៅធ្វើការនៅរោងចក្រជិតផ្ទះនិងមិនបានធ្វើចំណាកស្រុកនៅឡើយ ។
នៅចុងបញ្ចប់ពិធីខាងលើនេះក៏មានការប្រគល់របស់អនុស្សាវរីយ៍កំដរដៃនៅសារុង ១ រួមនិងថវិកាមួយចំនួនផងដែរ ៕សុខ គឹមសៀន







































